ភ្នំពេញ៖ សមត្ថកិច្ចកំលាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៦) បានបើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបការជួញដូរគ្រឿងញៀន ឈានដល់ឃាត់ខ្លួនមនុស្ស២នាក់ប្តី-ប្រពន្ធ និងចាប់យកវត្ថុតាងនូវសារធាតុញៀនប្រភេទម៉េតំហ្វេតាមីន(ICE) ទម្ងន់1025.56g ។ ធ្វើឡើង កាលពីវេលាម៉ោង១៦និង៣០នាទីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលលេខ០៤ ផ្លូវបេតុង សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានអោយដឹងថា៖ កិច្ចប្រតិបត្តិការបង្ក្រាបករណី រក្សាទុក-ជួញដូរគ្រឿងញៀនខុសច្បាប់ក្នុងរាជធានីភ្នំពេញ គឺកំលាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន(ក៦)ដឹក នាំដោយលោកនាយករង ដាំ ឈឿន និងមានការសំរបសំរួលពីលោ សឿន មុន្នីរ័ត្ន ព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ និងក្របញ្ជី ឡេង ណាង បានដំណើរ ការបើកកិច្ចប្រតិបត្តិការ ស្រាវជ្រាវ បង្ក្រាបករណី រក្សាទុកជូញដូរគ្រឿងញៀនខុសច្បាប់ក្នុងបទល្មើសជាក់ស្តែង។ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យ០២នាក់ ។ ទី១-ឈ្មោះ ចុង សំអុល ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិ ខ្មែរ។
២-ឈ្មោះ ឡេ ធីចិន ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិ វៀត ណាម ជាប្រពន្ធ។
ដោយឡែកចាប់យកវត្ថុតាងមានជា
សារធាតុញៀនប្រភេទម៉េតំហ្វេតាមីន(ICE) ទម្ងន់1025.56g។
បច្ចុប្បន្នសមត្ថកិច្ចបានធ្វើកំណត់ហេតុស្តាប់ចម្លើយដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង និងបន្តតាមដានមុខសញ្ញាជាមេក្លោងនិងជនពាក់ព័ន្ធ យកមកផ្តន្ទាទោស៕ ស សម