ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉ូណារាលដាលដល់បាល់ទាត់ជប៉ុន ៖ ប្រធាន​សមាគម​បាល់ទាត់​ជប៉ុន​ឆ្លង​វីរុសកូវីដ ១៩

ចែករំលែក៖

ប្រធាន​សមាគម​បាល់ទាត់​ជប៉ុន​ លោក​ Kozo Tajima កំពុង​ផ្ទុក​នៅ​ជំងឺ​កូរ៉ូណា​។ នេះបើ​យោង​តាម​ការ​ចុះផ្សាយ​របស់គេហទំព័រ​ Yahoo។

កាល​ពីដើមខែមីនាកន្លង​ទៅ​លោក​ Tajima បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​មួយ​ចំនួន​ដូច​ជា​ ប្រទេស​អង់គ្លេស​ ប្រទេស​ហុល្លង់​ និង​​សហរដ្ឋអាមេរិក​ ដើម្បី​ចូល​រួម​បើក​កម្មវិធីប្រកួតបាល់ទាត់ World Cup របស់​នារី​ និង​ចូល​រួម​ការ​ប្រកួត​នានានៅអឺរ៉ុប។ រហូតមក​ដល់​ថ្ងៃ​ទី១៥ ​ខែ​មីនា លោក​ Tajimaក៏​​ចាប់​ផ្ដើម​មាន​បញ្ហា​សុខភាព​ ​បន្ទាប់​មក​ លោក​ក៏​ទៅ​ពិគ្រោះ​ជា​មួយ​​ពេទ្យ​ បាន​រក​ឃើញ​ មាន​ផ្ទុក​វីរុសកូរ៉ូណា​។

ក្រៅពីប្រធាន​សមាគម​បាល់ទាត់​ជប៉ុន​ លោក​ Kozo Tajima ​មាន​តំណែង​​ជា​ ក្រុមប្រឹក្សាភិបាល​របស់ FIFA និង​ជា​អនុ​ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​ជប៉ុន​ផងដែរ ​៕ ភិរក្ស


ចែករំលែក៖