ព័ត៌មានទាន់ហេតុការណ៍៖

កូនកម្លោះ កូនក្រមុំ ត្រៀមចូលរោងការក្នុងខែមីនា ,មេសា បានសម្រេចផ្អាក ខណៈ ចូលរួមការពារអោយផុតពីជំងឺឆ្លង COVID-19

ចែករំលែក៖

ភ្នំពេញ៖ នៅលើបណ្តាញសង្គម Facebook ក៏ដូចជាដំណឹងជាច្រើន បានបង្ហោះ និងផ្តល់ព័ត៌មានពីការលើកពេល ឬផ្អាកពីមង្គលការរបស់ក្រុមគ្រួសារ ខ្លះទៀតកូនកម្លោះ កូនក្រមុំផ្ទាល់តែម្តង បានជម្រាបជូនភ្ញៀវ ជាមួយពាក្យពេចន៍សូមអភ័យទោសចំពោះ មង្គលការ របស់ពួកគេ ត្រូវបានផ្អាក មួយរយៈ បណ្តោះអាសន្នសិន​ ដើម្បី​សុខភាព​ និង​សុវត្ថិភាព​ដល់​ ​ លោក​ លោកស្រី ឧកញ៉ា អ្នកនាង កញ្ញា ជា​ភ្ញៀវ​កិត្តិយស​ទាំង​អស់​ជៀស​អោយផុត​ពីជំងឺ​ កូរ៉ូណា​ រឺកូវិត១៩ថ្មី នេះ​។ ក្នុងនោះបុគ្គលិកមជ្ឈមណ្ឌលសារព័ត៌មាន នគរវត្ត លោក សារ៉ាយ ចាន់រស្មី ដែលត្រូវចូលរោងការ និងទទួលភ្ញៀវកិត្តិយស នៅភោជនីយ៍ដ្ឋាន«ផ្កាឈូកទិព្វ១» នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ លោកបានបង្ហោះ Facebook សូមផ្អាក ក៏ដូចជាទូរស័ព្ទសូមទោសភ្ញៀវទាំងអស់ ដូចខាងក្រោមថា៖ ក្នុងនាមខ្ញុំជាកូនកំលោះ/កូនក្រមុំ ក្នុងកម្មវិធីមង្គលសិរី នៅថ្ងៃ ២៩ ខែ មីនា ឆ្នាំ ២០២០ ខាងមុខនេះ ដែរត្រៀមរៀបចំនៅទីតាំងផ្កាឈូកទិព្ធ១ ។
ខ្ញុំបាទ និងគ្រួសារទាំងសងខាងបានពិភាក្សាគ្នាសម្រេចថា សុំ​ផ្អាក​កម្មវិធី មង្គលសិរីបណ្តោះអាសន្នសិន​ ដើម្បី​សុខភាព​ និង​សុវត្ថិភាព​ដល់​ ឯកឧត្តម​ លោក​ឧកញ្ញ៉ា លោក​ជំទាវ​ អស់លោក​ លោកស្រី​ ជា​ភ្ញៀវ​កិត្តិយស​ទាំង​អស់​ជៀស​អោយផុត​ពីជំងឺ​ កូរ៉ូណា​ រឺកូវិត១៩ នេះ​ ។
សូមបញ្ជាក់​ថា៖ (កម្មពិធីនេះគ្រាន់​ជាកា​ផ្អាក​បណ្តោះអាសន្នសិន) ចាំជំងឺ​រាតត្បាត​នេះ​បាន​ធូ​ស្រាល​នៅពេលណា ក្រុមគ្រួសារខ្ញុំបាទនិងបន្ត ពិធីមង្គលសិរីនេះបន្ត និងជំរាប​ជា​ដំណឹង​ដល់​ឯកឧត្តម​ លោក​ញ៉ា ព្រម​ទាំង​លោក​ជំទាវ​ អស់លោក​ លោកស្រី​ ​អ្នក​នាង​កញ្ញា​ទាំង​អស់​វិញ ។
ខ្ញុំបាទ​សង្ឃឹម​ទុក​ជា​មុនថា​ ឯក​ឧត្តម​ លោក​ឧកញ៉ា លោក​ ជំទាវ​ អស់លោក​ លោកស្រី​ អ្នក​នាង​កញ្ញា​ ទាំងអស់​និង​ អធ្យាស្រ័យ​ដល់​ខ្ញុំបាទ និងក្រុមគ្រួសារទាំងសងខាង ហើយក៏សូម​អោយជួយ​ផ្សព្វផ្សាយ​បន្ត​ផង​ សូម​គោរព​អរគុណ…។ សេចក្តីប្រកាសព័ត៌មានជំរាបជូនដល់បងប្អូនមិត្តភក្តិថាចាប់ពីថ្ងៃជូនដំណឹងនេះខ្ញុំផ្អាកទៅចូលរួមមង្គលការរឺកម្មវីធីផ្សេងៗរហូតដល់កូវិដ១៩ មានភាពធូស្រាលឡើងវិញ។
អ្នកនាំពាក្យ និងរដ្ឋលេខាធិការ ក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ក៏បាន លើកឡើងដែរថា លោកស្រីបើកមើលលើបណ្តាញសង្គមឃើញ កូនកម្លោះ ក្រមុំ បានបង្ហោះពីការផ្កាកកម្មវិធីរបស់ខ្លួន ជាការល្អម្យ៉ាងដែរដើម្បីការពារនូវ ការឆ្លងវីរុសកូវីដ១៩នេះ៕ដោយ៖សុខខេមរា


ចែករំលែក៖