ភ្នំពេញ៖ ជនសង្ស័យ០២នាក់ក្នុងចំណោមបក្ខពួក០៣នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អមធ្វើការឃាត់ខ្លួនបានភ្លាមៗខណៈពួកគេបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះម្នាក់បានហើយតែរត់មិនរួច។
ករណីនេះបានកើតឡើងកាលពីលាម៉ោ២០ និង៤០នាទីថ្ងៃទី១៨ខែមីនាឆ្នាំ២០២០ នៅចំណុចតាផ្លូវណតប្រ៊ីត ភូមិអ័រគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យ២នាក់ ១-ឈ្មោះ ហេង ដារ៉ូ ភេទប្រុស អាយុ២២ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅ ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ (មានសារធាតុញៀន) , ២-ឈ្មោះ អ៊ី តុលា ភេទប្រុស អាយុ៣០ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ៦៣ ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ ជា សុជាតិ ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅបន្ទប់ជួល ភូមិបឹងសាឡាង សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
លោក នាង ផល្លី នាយនគរបាលប៉ុស្តិ៍អូរបែកក្អមបានអោយដឹងថានៅមុនពេលកើតហេតុនារីរងគ្រោះបានជិះម៉ូតូ១គ្រឿងធ្វើដំណើតាមបណ្តោយផ្លូវណតប្រីតហើយក៍ឈប់អង្គុយលេងជាមួយនឹងសង្សារហើយក៍ដកទូរស័ព្ទមកស្រាប់តែក្រុមជនសង្ស័យធ្វើសកម្មភាពឆក់ពេលនោះជនរងគ្រោះស្រែកថាចោរៗស្របពេលដែលកម្លាំងនគរបាលប៉ុស្តិ៍ដែលកំពង់ល្បាតឃើញទាន់ក៍ចេញជួយដេញចាប់បានជនសង្ស័យ២នាក់ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់។
សម្ភារៈបន្សល់ទុក ៖ ទូរសព្ទ័ដៃ០១គ្រឿង ម៉ាកអាយហ្វូន ប្រគល់ឲ្យជនរងគ្រោះវិញ , ម៉ូតូ០២គ្រឿង (១-ម៉ូតូម៉ាកស្មាស់ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ1BL-5284 , ២-តូម៉ាកអាយខុន ពណ៌សលាយលឿង ពាក់ស្លាកលេខភ្នំពេញ1BQ-6191 (របស់ជនសង្ស័យ) ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕ ចន្ទ លីហ្សា