ភ្នំពេញ៖ បើយោងតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះ គឺក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំស្ដីពីការពន្យារពេលទទួលពាក្យសុំចុះឈ្មោះប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៧ សីហា ឆ្នាំ២០២០។
ចេញសេចក្តីណែនាំបែបនេះ ដោយផ្អែកតាមរបាយការណ៍ស្ថានភា រាតត្បាតនៃជម្ងឺកូវីដ១៩ ក្រសួងអប់រំយុវជន និងកីឡា បានអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាគ្រប់កំរិត គ្រប់ប្រភេទ ទាំងសាធារណៈ និងឯកជន នៅទូទាំងប្រទេសចាប់ផ្ដើមវិស្សមកាលតូច នឹងឈប់សម្រាកមុនកាលកំណត់។ ប្រការនេះបានធ្វើឲ្យប៉ះពាល់ដល់ដំណើរការ ទទួលពាក្យសុំចុះឈ្មោះប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ១៧ សីហា ២០២០។ អាស្រ័ហេតុនេះក្រសួងសូមធ្វើការកែសំរួលខ្លឹមសារ នៃសេចក្តីណែនាំលេខ០៧ អយក សណន ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ចំនួនពីរចំណុចដូចខាងក្រោម៖
* ទី១៖ កាលបរិច្ឆេទនៃការទទួលពាក្យសុំចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៧ សីហា ២០២០ ត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០។
* ទី២៖ ការផ្តល់សំណុំលិខិតចុះឈ្មោះប្រឡងមកនាយកដ្ឋានកិច្ចការប្រលង សម្រាប់បេក្ខជនគ្រប់ប្រភេទ ទាំង Hard និង Soft copy ត្រូវពន្យារពេលរហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០៕
សូមអានសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា ទាំងស្រុងដូចខាងក្រោម៖