ព័ត៌មានទាន់ហេតុការណ៍៖

គូរដណ្ដឹង២នាក់ស្លាប់ ស្រ្តីម្នាក់ទៀតរបួសធ្ងន់ដោយត្រូវរថយន្តដឹកកម្មករបុកម៉ូតូពីក្រោយ

ចែករំលែក៖

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់គូដណ្ដឹង២នាក់ស្លាប់នឹងកន្លែងនិងម្នាក់ទៀតរងរបួសធ្ងន់ដោយត្រូវរថយន្តដឹកកម្មករបុកពីក្រោយពេញទំហឹងលាន់ដូចរន្ទះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥រសៀលថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០ នៅលើ​ផ្លូវ 3SVR1 ស្ថិតនៅ​ភូមិ​ត្រពាំង​បុណ្យ ឃុំ​ព្រៃ​គគីរ ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​។​
​សមត្ថកិច្ច​នគរបាលស្រុកបានឲ្យដឹងថាៈ គូរដណ្ដឹងដែលស្លាប់មានឈ្មោះសួន បូរី ភេទ​ប្រុស អាយុ ២០ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ស្វាយ ឃុំ​សំឡី ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀងនិងឈ្មោះ ឡាញ់ ផាន្នី ភេទ​ស្រី អាយុ​២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ស្វាយ ឃុំ​សំឡី ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង  ។
ចំណែកអ្នករួមដំណើររបួសធ្ងន់មានឈ្មោះ ម៉ាក់ សុភា ភេទ​ស្រី អាយុ​៣៩​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ស្វាយ ឃុំ​សំឡី ស្រុក​កំពង់រោទិ៍ ខេត្តស្វាយរៀង  ។​
រីឯអ្នកបើករថយន្តបង្កហេតុមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ក្រោយពីឃើញសភាពការណ៏មិនស្រួលបើកទ្វាររថយន្តគេចខ្លួនភ្លាម។
តាមសាក្សីបានអោយដឹងថាមុនកើតហេតុគេឃើញមានមនុស្សប្រុសស្រី៣នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ពណ៏ខ្មៅសេរី២០១៥ពាក់ស្លាកលេខភ្នំពេញ១CX៩៨៤៥ក្នុងទិសដៅពីជើងទៅត្បូងខណះនោះស្រាប់តែមានរថយន្តដឹកកម្មករមួយគ្រឿងពណ៏សលាយលឿងពាក់ស្លាកលេខបាត់ដំបង៣A២០២១បើកពីក្រោយក្នុងល្បឿនលឿនក៏បុកពេញទំហឹងលាន់សូរដូចរន្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។
​អ្នករងរបួសធ្ងន់ត្រូវបានសមត្ថកិច្ចនឹងក្រុមគ្រួសារដឹកមកកាន់មន្ទីពេទ្យចំណែកសាកសពទាំង២នាក់គូរដណ្ដឹងសមត្ថកិច្ចបានប្រគល់ទៅឱ្យសាច់ញាតិ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។
ចំណែក មធ្យោបាយ​ធ្វើដំណើរ​ទាំង២គ្រឿងសមត្ថកិច្ចវាស់វែងនិងអូសយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក​ចន្ទ្រា​ដើម្បីដោះស្រាយពេលក្រោយ។ យឹម សុថាន

ចែករំលែក៖