ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌមានជ័យចុះបង្ក្រាបទីតាំងល្បែងហ្គេមបាញ់ត្រីមួយកន្លែងនៅសង្កាត់ចាក់អង្រែលេី​ ឃាត់ស្រ្តីសង្ស័យម្នាក់ ដកហូតកុំព្យូទ័រ៦គ្រឿង

ចែករំលែក៖

ភំ្នពេញ ៖ ទីតាំងល្បែងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែងនៅ​ចំណុច ផ្ទះលេខ១១៣៥ ផ្លូវជាតិលេខ២ ក្រុម៥ ភូមិព្រែកតានូ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ​ វេលាម៉ោង១៥និង០០នាទី​ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០​ ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ​ សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ចាក់អង្រែលេី​ ធ្វេីការឆ្មក់បង្ក្រាប​ និងឃាត់ស្រ្តីសង្ស័យម្នាក់ ព្រមទាំងដកហូតកុំព្យូទ័រ៦គ្រឿង​ ។
​     យោងតាមរបាយការណ៍របស់លោក​ អ៊ុំ​ រតនា​ នាយប៉ុស្ដិ៍នគរបាលចាក់អង្រែលេី​ បានឲ្យដឹងថា ស្រ្តីសង្ស័យឈ្មោះ ត្រាន់ ស្រីមុំ ភេទស្រី អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះជួលគ្មានលេខ ផ្លូវលេខ៣១បេតេ ភូមិ ព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ នៅផ្ទះ (ឃាត់ខ្លួនគ្មានផ្ទុកសារធាតុញៀន) ។
​     វត្ថុតាងចាប់យក ៖ ទូរហ្គេមបាញ់ត្រីចំនួន០២ទូរ,ម៉ូនីទ័រចំនួន០៦គ្រឿង, ស៊ីភីយូចំនួន០៦គ្រឿង, ក្តាចុចកុំព្យូទ័រចំនួន០៦គ្រឿង, ខ្សែសម្រាប់តភ្ជាប់ម៉ាស៊ីនកុំព្យូទ័រមួយចំនួន និង ទូរស័ព្ទដៃម៉ាកអាហ្វូនហ្វាយចំនួន០១គ្រឿង ។
​     បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ត្រាន់ ស្រីមុំ ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕ដោយ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖