ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូអត់មើលមុខជ្រុលទៅបុករថយន្តបណ្ដាលឲ្យរងរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានគេដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗខណៈពេលជិះម៉ូតូមិនបានមើលមុខជ្រុលទៅបុករថយន្តចំពីមុខពេញទំហឹង ករណីគ្រោះថ្នាក់ចរាចរណ៍នេះនិងមានជនឆ្លៀតអាកាសលួចយកទូរស័ព្ទជនរងគ្រោះបន្លំថាជួយតេរកគ្រួសារអោយកើតហេតុ កាលវេលាម៉ោង ៣ និង ៥០នាទីរសៀលថ្ងៃទី២០ ខែមីនាឆ្នាំ ២០២០ស្ថិតនៅតាមបណ្ដោយផ្លូវ៣០៨សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសជនរងគ្រោះខាងលើបានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១១ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1AM2100ជិះតាមផ្លូវ ៣០៨ក្នុងទិសដៅពីត្បូងទៅជើងលុះមកដល់ចំណុចកើតហេតុមិនដឹងថាគាត់ឱនរឿងអ្វីសាប់តែជ្រូកគ្រឿនម៉ាកRUSh ពាក់ស្លាកសលេខភ្នំពេញ2BD-7996 ដែលបើកបញ្ច្រាសទិសគ្នា បុកពេញទំហឹងបណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ ចំណែកម៉ូតូនិងរថយន្តខូចខាតយ៉ាងដំណំ

ភ្លាមៗនោះជនរងគ្រោះបានដកទូរស័ព្ទទៅឱ្យជនម្នាក់ជួយខលទៅប្រាប់បងប្អូនស្រាប់តែជនម្នាក់នោះបានឆ្លៀតឱកាសលួចទូរស័ព្ទរបស់ជនរងគ្រោះយកទៅបាត់ ចំណែកជនរងគ្រោះត្រូវបានរថយន្តមួយរបស់មន្ទីរពេទ្យឯកជនដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យកាលម៉ែត

ក្រោយពីកើតហេតុសមត្ថកិច្ចចរាចរណ៍ខណ្ឌចំការមនក៏បានចុះដល់ធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅយកមករក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមនរងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ ស រស្មី


ចែករំលែក៖