ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើង បង្កើនការសាកល្បងមីស៊ីលក្នុងពេលអាមេរិកកំពុងតែរវល់ទប់ស្កាត់កូវីដ-១៩

ចែករំលែក៖

កូរ៉េខាងជើង បានបន្តសាកល្បងមីស៊ីល ទៅកាន់ដែលសមុទ្រ ក្នុងពេលដែលកូរ៉េខាងត្បូង និងអាមេរិក កំពុងតែជាប់ដៃ ធ្វើសង្គ្រាមប្រឆាំង កូវីដ-១៩។ បច្ចុប្បន្ន អាមេរិក មានករណីឆ្លងកូវីដ-១៩ កើនឡើងដល់ទៅជិត២ម៉ឺននាក់ហើយ និងអ្នកស្លាប់កើនឡើង២៥៧នាក់ ។ ចំណែកកូរ៉េខាងត្បូងវិញមានអ្នកឆ្លងជាង ៨ពាន់នាក់ និងស្លាប់ ១០០នាក់។
អគ្គមេបញ្ជាការកងទ័ពកូរ៉េខាងត្បូង នៅព្រឹកថ្ងៃទី២១ខែមីនា បានប្រកាសថា កូរ៉េខាងជើង បានបាញ់មីស៊ីលពីរគ្រាប់ចូលទៅកាន់តំបន់សមុទ្រភាគខាងកើតប្រទេសនេះ ។ ការបាញ់សាកល្បងធ្វើឡើងនៅភាគខាងជើងទីក្រុង Pyongan។ ក្បាលគ្រាប់មីស៊ីល បានធ្លាក់នៅសមុទ្រជប៉ុន។
ក្នុងពេលជាមួយគ្នានេះដែរ ភាគឺជប៉ុនបានបញ្ជាក់ថា មានមីស៊ីលបាញ់ចេញពីកូរ៉េខាងជើង ប៉ុន្តែ ជប៉ុនមិនទាន់អាចបញ្ជាក់បានថាមីស៊ីលនោះធ្លាក់ក្នុងដែនសមុទ្រស្ថិតនៅក្នុងអធិបតេយ្យរបស់ជប៉ុនដែរឬទេ។
ក្នុងខែមីនានេះ កូរ៉េខាងជើងបានបាញ់មីស៊ីល៣លើករួចមកហើយ រួមទាំងលើកនេះ ។ ការបាញ់សាកល្បង របស់កូរ៉េខាងជើង ធ្វើឲ្យប្រទេសជិតខាងខឹងសម្បាយ៉ាងខ្លាំង ខណៈពិភពលោក កំពុងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស កូវីដ-១៩ តែកូរ៉េខាងជើងបែជាមានសកម្មភាពបែបនេះទៅវិញ។
បច្ចុប្បន្ន មានប្រទេសជាច្រើនបញ្ជូនកម្លាំងយោធា មកទប់ស្កាត់ការឆ្លងរាលដាលនៃវីរុស កូវីដ-១៩ ក្នុងនោះមានអុីតាលី បារាំង ម៉ាឡេស៊ី ហ្វីលីពីន… ក្នុងគោលដៅរិតត្បិតការធ្វើដំណើររបស់ពលរដ្ឋ ទើបអាចទប់ស្កាត់ការឆ្លងរាលដាល បានយ៉ាងមានប្រសិទ្ធភាព៕

 


ចែករំលែក៖