ភ្នំពេញ៖ សមត្ថកិច្ចនៃ អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវស្រាវជ្រាវ ឈានបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ឃាត់បានជនសង្ស័យម្នាក់ និង រកឃើញថ្នាំ ចំនួន៣កញ្ចប់តូច កាលពីវេលាម៉ោង១៧និង៣០នាទីល្ងាច ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០ ត្រង់ចំណុច ក្រុម៦ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
លោក ហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវបានបញ្ជាក់ថា៖ ជាលទ្ធផលកំលាំងជំនាញខណ្ឌឬស្សីកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០២នាក់១ – ឈ្មោះពេជ្រ បូ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅជិតវត្តដីដុះ ខេត្តកំពង់ចាម មុខរបរកម្មករ ។ ២- ឈ្មោះ ពេជ្រ រិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅជិតវត្តដីដុះ ខេត្តកំពង់ចាម មុខរបរកម្មករ ។សំភារៈដកហូត៖ ក្រាមពណ៌សថ្លាចំនួន០៣កញ្ចប់។
ចំពោះមុខកំលាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តន៏តាមច្បាប់។
ក្នុងនោះដែរ លោក ហ៊ាង ថារ៉េត អធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ សូមអោយបងប្អូនចៀសអោយឆ្ងាយពីគ្រឿងញៀន ព្រោះវាធ្វើអោយប៉ៈពាល់សុខភាព និងជាអំពើខុសច្បាប់៕ ដោយ៖ ស រស្មី