ភ្នំពេញ៖ យោងតាមក្រសួងសុខាភិបាល នៅថ្ងៃទី២១ខែមីនា ឆ្នាំ២០២០នេះ បានប្រកាសថា រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ (COVID-19) ថ្មីចំនួន២នាក់បន្ថែមទៀត ដែលធ្វើឱ្យចំនួនអ្នកឆ្លងសរុបនៅក្នុងប្រទេសកម្ពុជា បានកើនដល់៥៣នាក់ហើយ ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា ករណីថ្មីនេះ បានឆ្លងវីរុសលើជនជាតិបារាំង២នាក់ នៅខេត្តព្រះសីហនុ ។
ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានបញ្ជាក់ផងដែរ ស្រ្តី ជនជាតិអង់គ្លេសម្នាក់ អាយុ៦៥ឆ្នាំ ត្រូវបានធ្វេីតេស្តអវិជ្ជមានចំនួន២ដង ហេីយនឹងឲ្យចេញពីមន្ទីរពេទ្យនៅថ្ងៃស្អែកនេះផងដែរ។
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល៖