ព័ត៌មានទាន់ហេតុការណ៍៖

លោក ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំឱ្យមាន​ការរើសអើងសាសនិកខ្មែរ ដែលផ្ទុកវីរុសកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេសកកម្មពិសេស បានធ្វើការអំពាវនាវ​ដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំឱ្យមានការរើសអើងសាសនិកខ្មែរ ដែលផ្ទុកវីរុស​កូវីដ-១៩បន្ទាប់ពីបានវិលត្រឡប់មកពីប្រទេសម៉ាឡេស៊ី ដើម្បីចូលរួមពិធីសាសនាមួយនៅទី​នោះ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២០ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រី ទទួលបន្ទុកបេស កកម្មពិសេស បានថ្លែងថា អ្វីដែលសំខាន់​នៅពេលនេះ គឺរួមគ្នា ការពារ រក្សាអនាម័យ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល​នៃជំងឺដ៏​កាចសាហាវនេះ។ លោក សង្ឃឹមយ៉ាងមុតមាំថា ចាប់ពីពេលនេះទៅប្រជាពលរដ្ឋទាំង​អស់​នៅក្នុងប្រទេសកម្ពុជា មិនថាតែសាសនាណានោះទេ នឹងមានការ យោគយល់ បញ្ឈប់ការ​រើសអើង ដើម្បីរក្សាសុខដុមបនីយកម្មក្នុងសង្គម និងរួមគ្នារ ក្សាសុខ សន្ដិភាព ក្រោមម្លប់​សន្ដិភាពដែលកម្ពុជាកំពុងមាន និងរួមគ្នាកសាងជាតិក្រោម ការដឹកនាំរបស់រាជរដ្ឋាភិ​បាល​កម្ពុជា។
លោកបានបញ្ជាក់ថា ជនជាតិខ្មែរចំនួន ២៣នាក់ត្រូវបានរកឃើញថាមានវិជ្ជមាន​កូវីដ-១៩ បន្ទាប់ពីពួកគេបានទៅចូលរួមក្នុងពិធីសាសនាមួយនៅ​ឯប្រទេសម៉ឡេស៊ី​កាលពី​ពេលកន្លងមកនេះ ក្នុងចំណោមអ្នកទៅចូលរួមទាំអស់ចំនួន៧៩នាក់ ដែលមកពីបណ្ដា​រាជធានី-ខេត្តចំនួន៩ក្នុងព្រះរាជា ណាចក្រកម្ពុជានោះ។
លោកបានបន្ដថា រហូតមកដល់​ពេលនេះ បងប្អូនខ្មែរទាំង ៧៩នាក់ ដែលត្រឡប់មកពីប្រទេសម៉ាឡេស៊ី បានពិនិត្យសុខភាព​គ្រប់​គ្នាអស់ហើយៗ លទ្ធផលបានបង្ហាញថា មាន២៣ នាក់វិជ្ជមានកូវីដ-១៩ (គិតត្រឹមរសៀល​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០)។ ក្នុងនោះអ្នកប្រាស្រ័យទាក់ទងជាមួយមនុស្សទាំង២៣នាក់នេះ ក៏បាន ធ្វើតេស្តប្រមាណ៣០០នាក់ ហើយបានរកឃើញថាមានចំនួន០៥នាក់ឆ្លងជំងឺនេះ។
សូមបញ្ចាក់ដែរថា បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញ​ផ្សាយ​នៅរាត្រី ថ្ងៃទី ២០ ខែមីនា ឆ្នាំ២០២០បានបង្ហាញថា កម្ពុជាមានករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន៥១ករណីហើយ បើគិតទាំងបុរសជនជាតិចិនដែលព្យាបាលជាសះស្បើយ និងបាន ត្រឡប់ទៅប្រទេសកំណើតវិញ ហើយករណីទាំងអស់ភាគច្រើនគឺជាករណីនាំចូល៕. ដោយ ៖ សំរិត


ចែករំលែក៖