ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងមានជ័យ៣ ធ្វើការគាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ក្រោយពី ធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារី រងគ្រោះបានសម្រេច កាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃ ទី២១ ខែមិនាឆ្នាំ២០២០ ស្ថិតនៅតាមផ្លូវដួងងៀបក្នុងភូមិ ដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួ នបានមានឈ្មោះសុវណ្ណ ចាន់រ៉ាឌីអាយុ២០ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅផ្ទះជួលភូមិព្រែកទាល់សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។ ចំណែកបក្ខពួកម្នាក់ទៀតបានរត់គេ ចខ្លួនបាត់។
រីឯនារីរងគ្រោះឈ្មោះម៉េង សុខអុីម អាយុ២០ ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះជួលភូមិឬស្សីសង្កា ត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។
បើតាមសម្ដីនារីរងគ្រោះបានប្រាប់ ឲ្យដឹងថា មុនពេលកើតហេតុនារីរងគ្រោះបានជិះ ម៉ូតូម៉ាកធូដេពណ៌ក្រហមពាក់ស្លា កលេខភ្នំពេញ1-6986 ចេញពីការ៉ាសសាំងតាមផ្លូវដួងងៀ បក្នុងទិសដៅពីជើងមកត្បូងលុះ មកដល់ចំណុចកើតហេតុស្រាប់តែមា នជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកBenT ពណ៌សលាយខៀវពាក់ស្លាកលេខភ្នំពេញ 1P-3090 ជិះមកពីក្រោយបានមកធ្វើសកម្មភា ពឆក់ទូរស័ព្ទពីកំប៉ៅអាវរបស់នា ងហើយបម្រុងជិះរត់គេចខ្លួន ហើយពេលនោះនាងក៏បានជិះទិញពីក្រោ យនិងស្រែកថាចោៗផ្អើលដល់អ្នកធ្វើ ដំណើរតាមផ្លូវក៏នាំគ្នាដេញពីក្រោយរហូតមកដល់ផ្លូវវេងស្រេងក៏ជួ បនិងសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ ទឹងមានជ័យទី ៣ កំពុងតែជិះម៉ូតូល្បាតក្នុងមូលដ្ឋានក៏ដេញចាប់បានជនសង្ស័យម្នាក់ ចំណែកម្នាក់ទៀតបានរត់គេចខ្លួនបា ត់ស្រម៉ោល ។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបា នរួមមានម៉ូតូម៉ាកBenT របស់ជនសង្ស័យដែលធ្វើសកម្មភាពឆក់ ទូរស័ព្ទនិងទូរស័ព្ទរបស់នារី រងគ្រោះចំនួន១គ្រឿង ហើយបានប្រគល់ទូរស័ព្ទទៅឱ្យនារី រងគ្រោះវិញ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ នគរបាលស្ទឹងមានជ័យទី៣ បានកសាងសំណុំរឿងបញ្ជូនទៅកាន់អធិ ការដ្ឋានខណ្ឌមានជ័យចាត់ការបន្ត។ ចំណែកបក្ខពួកម្នាក់ទៀតសមត្ថកិច្ចកំពុងតែធ្វេីការស្រាវជ្រាវរកចា ប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់៕ ដោយ៖ ជីម ភារ៉ា