ព័ត៌មានទាន់ហេតុការណ៍៖

ម៉ោង៨កន្លះព្រឹកនេះ គ្រូពេទ្យជំនាញ៧នាក់របស់ចិន មកដល់ភ្នំពេញ ដើម្បីជួយបង្ហាត់បង្រៀនអំពីការព្យាបាលជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ បើតាមការបញ្ជាក់ពីមន្រ្តីស្ថានទូតចិន បានអោយដឹងថា៖ ពេលនេះរដ្ឋាភិបាលចិន បានសម្រេចបញ្ជូនគ្រូពេទ្យជំនាញ៧នាក់ មកកាន់ប្រទេសកម្ពុជា ដើម្បីជួយបង្ហាត់បង្រៀនអំពីការព្យាបាលជំងឺកូវីដ-១៩ ព្រមទាំងផ្តល់នូវបរិក្ខាពេទ្យសម្រាប់ប្រើប្រាស់ពាក់ព័ន្ធនឹងជំងឺកូវីត១៩។ អាចមកដល់នៅម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៣ ខែមីនានេះ បន្ទាប់ពីជោគជ័យក្នុងការព្យាបាលអ្នកជំងឺកូវីដ១៩ ប្រទេសទេសចិន ក្រុមគ្រូពេទ្យទាំងអស់ ។
សូមបញ្ជាក់ថា៖ គិតរហូតមកដល់យប់ថ្ងៃទី២១ ខែមីនានេះ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៥៣ករណីហើយ ក្នុងនោះមានប្រុស៤៩នាក់ និងនារីចំនួន៤នាក់ ខណៈក្រសួងសុខាភិបាល កំពុងបន្តស្វែងរក និងធ្វើតេស្តលើអ្នកពាក់ព័ន្ធផ្សេងទៀត។ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខណៈក្រសួងស្ថាប័នមួយចំនួន ចាប់ផ្តើមដាក់វិធានការទប់ស្កាត់ចំពោះការឆ្លងរីករាលដាលកូវីដផងដែរ។
រាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាល បានសម្រេចប្រើប្រាស់សណ្ឋាគារ Great Duke ជាមន្ទីរពេទ្យសម្រាប់ពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ១៩។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានអោយដឹងថា៖ នៅព្រឹកថ្ងៃច័ន្ទ ទី២៣ មីនា ឆ្នាំ២០២០នេះ អ្នកជំនាញចិន៧រូប នឹងមកដល់កម្ពុជា ដើម្បីចូលរួមផ្តល់នូវការណែនាំ ចែករំលែកបទពិសោធន៍ ក្នុងប្រយុទ្ធប្រឆាំងជាមួយវីរុសកូវីដ១៩។

លោកស្រី ឱ វណ្ណឌីន ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាពិសេស​បងប្អូនពលករ​ដែល​ទើបចាកចេញពីប្រទេសថៃទាំងអស់គប្បីត្រូវស្ម័គ្រចិត្តបង្ហាញខ្លួនឯង បើដឹងថាខ្លួនធ្លាប់បានប៉ះពាល់ ឬនៅក្បែរជាមួយអ្នកមានវីរុស COVID-19 ហើយត្រូវមានការតាមដានបន្ត ដោយខ្លួនឯងក្នុងរយៈពេល១៤ ថ្ងៃ ដើម្បីបញ្ចៀសការចម្លងដល់អ្នកដទៃ ឬក្រុមគ្រួសាររបស់ខ្លួន៕ដោយ៖ សហការី


ចែករំលែក៖