ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិចិនម្នាក់បើកទ្វាររថយន្តលួចកាបូបត្រូវ ប្រជាពលរដ្ឋឃាត់បានប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បើកម៉ូតូមកឈប់ក្បែររថយន្ត
អត់ ចាក់សោទ្វារឆ្លៀតអាកាសបើកលួចទ្រព្យសម្បត្តិតែប្រជាពលរដ្ឋឃើញស្អែកផ្អើលឆោរឡោនាំគ្នាជួយដេញចាប់
បានភ្លាមៗរួចជួយដឹកជូននគរបាលដល់ប៉ុស្តិ៍តែម្ដង ។

ហេតុការណ៍នេះបានកើតឡើងនៅម៉ោង១២និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ នៅផ្លូវលេខ១៦៣ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ។

ប្រភពព័ត៍មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ជនសង្ស័យជាជនជាតិចិននេះ មានអាយុប្រហែលជា៣០ឆ្នាំ បើកម៉ូតូម៉ាកហុងដាអ៊ែរប្លែក ពណ៌ខ្មៅ អត់ស្លាកលេខតាមផ្លូវ១៦៣ ហើយឆ្លៀតឱកាសម្ចាស់ម្ចាស់រថយន្តអត់បានចាក់សោទ្វារ ក៏បើកលួចកាបូបក្នុងរថយន្តតែសំណាងល្អប្រជាពលរដ្ឋអ្នកដំណើរឃើញស្រែកផ្អើលឆោរឡោដេញចាប់បានរួមនឹងកាបូបម្ចាស់រថយន្តយកបានវិញផងដែរដោយរងចាំនគរបាលយូរពេក ប្រជាពលរដ្ឋក៏ជួយដឹកជនសង្ស័យទៅអោយនៅប៉ុស្តិ៍ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកេងតែម្ដង ។

លោក ពៅ ពិដោរ នាយប៉ុស្តិ៍រដ្ឋបាលទួលស្វាយព្រៃទី១ បានប្រាប់អ្នកយកព័ត៍យើងអោយដឹងថា ក្រោយពីទទួលបានព័ត៍មានភ្លាមៗថាឃាត់ជនសង្ស័យម្នាក់លួចកាបូប បានចាត់កម្លាំងចុះទៅភ្លាមរួចបងប្អូនប្រជាពលរដ្ឋជួយឃាត់អោយតែដោយនគរបាលរវល់រកមើលជនរងគ្រោះប្រជាពលរដ្ឋអ្នកដំណើរក៏ជួយដឹកមកអោយតែមានកម្លាំងនគរបាលយើងអមពីក្រោយដែរតែបច្ចុប្បន្នជនសង្ស័យមិនទាន់ស្គាល់ឈ្មោះនៅឡើយចំណែកជនរងគ្រោះក៏មិនបាននៅកន្លែងកើតហេតុ ហើយសមត្ថកិច្ចយើងក៏អំនាវអោយបុរសជាម្ចាស់រថយន្តមកដាក់ពាក្យបណ្ដឹងដើម្បីដាក់បន្ទុកជនសង្ស័យ៕ ជ្រោយ ពេជ្រ


ចែករំលែក៖