ព័ត៌មានទាន់ហេតុការណ៍៖

ឡាវ ជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ាន មិនទាន់មានករណីឆ្លងកូវីដ-១៩

ចែករំលែក៖

បច្ចុប្បន្ននៅមានប្រមាណ២០ប្រទេសប៉ុណ្ណោះ នៅលើពិភពលោក មិនទាន់រកឃើញមានករណីឆ្លងកូវីដ-១៩។ ទ្វីបអាស៊ីមាន មាន៥ ប្រទេស មិនមានករណីឆ្លងកូវីដ-១៩នោះឡើយ ក្នុងនោះមានមួយប្រទេសស្ថិតនៅក្នុងតំបន់អាស៊ាន។
គិតដល់វេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី២៤ ខែមីនា កូវីដ-១៩ បានរាលដាលដល់១៩៥ប្រទេសនិងតំបន់ជុំវិញពិភពលោក ហើយប្រទេសដែលរកឃើញមានករណីឆ្លងថ្មី គឺមីយ៉ានម៉ាន។
សារព័ត៌មាន រ៉យទ័របានផ្សាយថា មានករណីឆ្លងកូវីដ-១៩ ដំបូងគេបង្អស់នៅក្នុង ប្រទេសមីយ៉ានម៉ា មានពីរនាក់ទើបតែមកពីប្រទេសអង់គ្លេស។
កាលពីសប្តាហ៍កន្លងមក មីយ៉ានម៉ា បានបិទព្រំដែន ហាមពលរដ្ឋជួបជុំគ្នា។ រោងភាពយន្តត្រូវបានបិទទ្វារប៉ុន្តែភោជនីយដ្ឋាន នៅតែបន្តបើកទ្វារធម្មតា ។
ក្នុងចំណោមប្រទេស តំបន់អាស៊ីមាន៤ ប្រទេស មិនទាន់មានព័ត៌មានស្តីពីការឆ្លងរាលដាលកូវីដ-១៩ ក្នុងនោះមាន ប្រទេស Tajikistan, Turkmenistan, Yemen កូរ៉េខាងជើង និងប្រទេសឡាវ ។ ដូច្នេះឡាវជាប្រទេសក្នុងតំបន់អាស៊ាន មិនទាន់មានករណីណាមួយឆ្លងកូវីដ-១៩នៅឡើយទេ ។
នៅទ្វីបអាហ្វ្រិក នៅមាន១០ ប្រទេស មិនទាន់មានករណីឆ្លងកូវីដ-១៩ នៅឡើយទេ ក្នុងនោះមាន Libya, Sahara ខាងលិច, Mali, Guine-Bissau, Sierra Leone, Sudanខាងត្បូង, Botswana, Malawi, Lesotho និង Burundi។
នៅទ្វីបអាមេរិកមាន៤ប្រទេសមិនទាន់មានអ្នកឆ្លងគឺ ប្រទេសកោះនៅតំបន់សមុទ្រ Caribe
ចំណេកទ្វីបអឺរ៉ុប គឺមានប្រទេសទាំងអស់ឆ្លងកូវីដ-១៩។
គិតមកដល់វេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៤ខែមីនា នៅលើពិភពលោក មានអ្នកឆ្លងសរុប៣៨១ ៧៦០ ស្លាប់១៦ ៥៥៨ និង១០២ ៤២៩ ជាសះស្បើយពីជំងឺ៕


ចែករំលែក៖