ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន Socfin Cambodia ផ្តល់សម្ភារៈបរិក្ខាវេជ្ជសាស្រ្តអេឡេចត្រូនិចសម្រាប់វាស់កម្តៅដល់ ស្ថាប័នសុខាភិបាល នៅខេត្ត មណ្ឌលគិរី

ចែករំលែក៖

ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ប្រទេសកម្ពុជា – នៅថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២០ ក្រុមហ៊ុន SocfinCambodiaដែលជាក្រុមហ៊ុនឯកជនគ្រប់គ្រងចម្ការកៅស៊ូបានប្រគល់សម្ភារៈបរិក្ខាវេជ្ជសាស្រ្តដែលជាឧបករណ៍សម្រាប់វាស់កម្តៅអេឡេចត្រូនិចចំនួនប្រាំជូនទៅស្ថាប័នសុខាភិបាលសាធារណៈនៅក្រុងសែនមនោរម្យ។ឧបករណ៍វេជ្ជសាស្រ្តទាំងនេះត្រូវបានទទួលដោយវេជ្ជបណ្ឌិតប៊ុនសួរដែលជាប្រធានមន្ទីរសុខាភិបាលខេត្តមណ្ឌលគីរីហើយនឹងត្រូវដាក់ឲ្យប្រើប្រាសក្នុងការបង្ការនៃការរីករាលដាលនៃជំងីផ្លុវដង្ហើមដ៏កាចសាហាវនេះ ក៏ដូចជាដើម្បីដោះស្រាយស្ថានភាពសុខភាពនាពេលបច្ចុប្បន្ន។

ក្រៅពីសកម្មភាពដែលបានអនុវត្តក្នុងការបង្ការនៃការរីករាលដាលនៅក្នុងចម្ការរបស់ខ្លួនក្នុងលើកកម្ពស់ការយល់ដឹងពីសំណាក់និយោជិករបស់ខ្លួនក្រុមហ៊ុនSocfinCambodiaក៏កំពុងពង្រងកិច្ចសហការយូរអង្វែងជាមួយមន្ទីរសុខាភិបាលក្នុងតំបន់ផងដែរការគាំទ្រដល់សេវាសាធារណៈដើម្បីផ្តល់ផលប្រយោជន៍ដល់សហគមន៍មូលដ្ឋានគឺជាឆន្ទរបស់ក្រុមហ៊ុនក្នុងការចូលរួមក្នុងទំនួលខុសត្រូវចំពោះសង្គមគឺចាប់មានតាំងពីការឈានជើងចូលរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រតាំងពីលើកដំបូងមកម្លេះ។

លោក Jef Boedt អគ្គនាយក ប្រតិបត្តិទូទៅ នៃក្រុមហ៊ុន Socfin Cambodia បានមានប្រសាសន៍ថា“ សេវាសុខាភិបាលសាធារណៈកំពុងត្រូវបានរៀបចំក្នុងការការពារពី ជំងីផ្លុវដង្ហើមដ៏កាចសាហាវ កូវីត១៩​មួយនេះគឺតាមរយៈការណែនាំរបស់ក្រសួងសុខាភិបាលក៏ដូចជា្នុងការតាមដានពីស្ថានភាសុខភាពរបស់ខ្លួននិងការប្រុងប្រយ័ត្នជាមួយមនុស្សនៅជុំវិញខ្លួនផងដែរក្រុមហ៊ុនរបស់យើងមានគោលបំណងគាំទ្រដល់រដ្ឋាភិបាលកម្ពុជានិងសេវាសាធារណៈក្នុងការកាត់បន្ថយផលប៉ះពាល់អវិជ្ជមានរបស់វីរុសហើយនឹងការការពារពីការរីករាលដាលនៅក្នុងខេត្តទាំងមូលពោលគឺតាមរយៈការផ្តល់សម្ភារៈវេជ្ជសាស្រ្ត្តអេឡេចត្រូនិចសម្រាប់វាស់កម្តៅដល់មន្ទីរសុខាភិបាលខេត្តសម្រាប់ធ្វើការសម្របសម្រួលក្នុងការស្វែករកនិងតាមដានករណីដែលនឹងអាចកើតមានពីការរីករាលដាលនៃជំងឺនេះ

កិច្ចប្រជុំនេះក៏ជាឱកាសមួយសម្រាប់លោកវេជ្ជបណ្ឌិតប៊ុនសួរដើម្បីផ្តល់នូការអភិវឌ្ឍន៍មធ្យោបាទំនាក់ទំនង ដែលបានដាក់ចេញដោយក្រសួងសុខាភិបាលដើម្បីគាំទ្រដល់នាយកដ្ឋានគ្រប់គ្រង និងវេជ្ជសាស្រ្តរបស់ក្រុមហ៊ុនSocfinCambodiaក្នុងគោលបំណងជូនដំណឹងដល់និយោជិកនិងក្រុមគ្រួសាររបស់ពួកគេអំពីជំងឺផ្លូវដង្ហើម កូរីត១៩

សកម្មភាពនេះបង្ហាញថាតាមរយៈការសហការយ៉ាងសកម្មលើការចូលរួមរបស់អ្នកពាក់ព័ន្ធក្នុងតំបន់ ទាំងផ្នែកឯកជននិងសាធារណៈអាចគាំទ្រគ្នាទៅវិញទៅមកនិងបម្រើសហគមន៍របស់ពួកគេឱ្យកាន់តែប្រសើរឡើង។ ក្រុមហ៊ុន Socfin Cambodia មានឆន្ទៈក្នុងការប្រតិបត្តិអំឡុគ្រាជួប្រទះវិបត្តិនេះ ដោយអនុវត្តគំនិតផ្តួចផ្តើមដែលផ្តល់ផលប្រយោជន៍ដល់សង្គមមិនត្រឹមតែសម្រាប់ពេលបច្ចុប្បន្ននិងរយៈពេលវែងខាងមុខ ហើយក៏នឹងបន្តធ្វើកិច្ចការជាមួយបុគ្គលពាក់ព័ន្ធទាំងអស់ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ។

 

អំពីក្រុមហ៊ុន Socfin Cambodia

ក្រុមហ៊ុន Socfin Cambodia គឺជាផ្នែកមួយនៃ ក្រុមហ៊ុន Socfin Group។ ក្រុមហ៊ុន Socfin Group ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ 1909 ហើយបានធ្វើការងារយ៉ាងសកម្មលើការអភិវឌ្ឍនិងគ្រប់គ្រង ចម្ការដូងប្រេង និងចម្ការកៅស៊ូនៅក្នុងប្រទេសចំនួន 8 នៅលើពិភពលោក

ក្រុមហ៊ុនSocfinCambodiaបានឈានជើងចូលមកកាន់ព្រះរាជាណាចក្រកម្ពុជាតាមរយៈក្រុមហ៊ុនចំនួនពីរគឺ ក្រុមហ៊ុន Socfin-KCD និង Coviphama ដែលក្រុមហ៊ុនទាំងពីរនេះស្ថិតក្រោមការគ្រប់គ្រង របស់ក្រុមហ៊ុន តែមួយដូចគ្នា។ក្រុមហ៊ុនទាំងពីរនេះ គ្រប់គ្រងលើ ចម្ការកៅស៊ូ នៅក្នុង ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។

គ្រប់ទិដ្ឋភាពនៃសកម្មភាពរបស់ក្រុមហ៊ុនSocfinCambodiaគឺអនុវត្តតាមគោលនយោបាយគោលកាណ៍ណែនាំដំណើរការការប្ដេជ្ញាចិត្តកត្តិកាសញ្ញានិងក្រមដែលមានផ្សព្វផ្សាយជូនគេហទំព័រ របស់ក្រុមហ៊ុន៖ www.socfin.com


ចែករំលែក៖