ភ្នំពេញ៖ រថយន្តយីឌុបធុនធំ ម៉ាក Fuso បេីកបម្រុងត្រឡប់ក្រោយវិញស្រាប់តែមានរថយន្តដឹកគ្រឿងសំណង់មួយគ្រឿងទៀតបេីកលឿនចាប់ហ្វ្រាំងមិនទាន់ក៏ជ្រុលបុកពីក្រោយពេញទំហឹងកាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ វិមាន ឈ្នះ ឈ្នះ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ត យីឌុបធុនធំ ម៉ាក Fuso ពណ៌ខៀវមួយគ្រឿងពាក់ស្លាកលេខ ព្រះសីហនុ 3A-8844 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង រហូតមកដល់ចំណុចកើតហេតុបន្ថយល្បឿនបម្រុងបត់ត្រឡប់ក្រោយ ស្រាប់តែមានរថយន្តដឹកគ្រឿងសំណង់ស្របទិសមកពីក្រោយ ម៉ាកហីយ៉ាន់ដាយ ពណ៌ ស ពាក់ស្លាកលេខ 3F-2318 ជាន់ហ្រ្វាំងមិនជាប់បណ្តាលឲ្យជ្រុលទៅបុកផ្នែកចំហៀងរងការខូចខាត ខ្ទេចផ្នែកខាងមុខយ៉ាងដំណំ សំណាងមិនមានអ្នករងរបួស។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុធ្វើការវាស់វែងយករថយន្ត អែបខាងការពារការកកកស្ទះចរាចរណ៍ដើម្បីឲ្យភាគីទាំងសងខាងដោះស្រាយគ្នា៕សុខាសែនជ័យ


