ព័ត៌មានទាន់ហេតុការណ៍៖

ពលករជាង៩០នាក់ចាញ់បោកមេខ្យល់ ត្រូវគេដឹកពីប្រទេសថៃដាក់ចោលនៅច្រករបៀង

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ពលករប្រុស ស្រីជាង៩០នាក់ ត្រូវបានគេដឹកតាមរថយន្តពីប្រទេសថៃមកទម្លាក់ចោលក្នុងភូមិទព័សៀមស្រុកតាបប្រាយ៉ា(ថៃ)ទល់មុខច្ររបៀងចំការគក្នុងស្រុកស្វាយចេក កាលពីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ។ លោកមេភូមិចំការគរហែម សុផាន់ មានប្រសាសន៌ថាៈ នៅថ្ងៃដដែលនោះកម្លាំងជួរមុខរបស់យើងបានឃើញពលករប្រមាណ
៩០នាក់ដើរកាត់ព្រៃមានស្ពាយប្រដាប់ប្រដាសំពីងសំពោងក៌ប្រមូលគាត់មិនឲ្យដើរចូលមកក្នុងភូមិ ដោយសុំអន្តរាគមន៌ពីអាជ្ញាធរដឹកពួគាត់មកមណ្ឌលដំចតនៅក្រុងប៉ោយប៉ែតធ្វើការណែនាំនិងត្រូតពិនិត្យរបស់គ្រូរពេទ្យសិន។
ក្នុងឱកាសជួបពលករលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិកាក្រសួងមហាផ្ទៃណែនាំផ្សព្វផ្សាយវិធានការទប់ស្កាត់កូវីត១៩ ជាមួយពលករចំនួនសរុប៩២នាក់ នៅមណ្ឌលសំចត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃដដែល ដែលអាជ្ញាធរថៃបញ្ជូនមកដល់ព្រំដែន ហើយអាជ្ញាខេត្តបន្ទាយមានជ័យបានសហការសម្របសម្រួលបានយកចេញមកកម្ពុជា។
លោកជំទាវសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ពលករយើងទាំងអស់នៅប្រទេសថៃ កុំចាញ់បោកមេខ្យល់ ដែលថាអាចនាំចូលឆ្លងដែនមកប្រទេសកម្ពុជា យើង ដូចជាតាមច្រករបៀង ច្រកតំបន់ជាដើមបាន ។
លោកជំទាវបន្ថែមថាសូមបងប្អូនប្រជាពលរដ្ឋយើងទាំងសូមផ្តាំផ្ញើប្រាប់បន្តទៅបងប្អូនសាច់ញាតិនៅក្នុងប្រទេសថៃ កុំឲ្យបន្តជឿ និងចាញ់បោកមេខ្យល់ទៀត នាំឲ្យប៉ះពាល់សុខភាព ខាតបង់ប្រាក់ជាដើម ។ ហើយសូមរក្សាការស់នៅ និងធ្វើការនៅក្នុងប្រទេសថៃស្តាប់តាមការណែនាំរបស់អាជ្ញាធរថៃសិនដើម្បីចូលរួមទប់ស្កាត់ការរីករាល់ដាលជម្ងឺកូវីត១៩ និងសុខភាព សុវត្ថិភាពខ្លួន ។
ក្រោយពីការអប់រំនិងសាកសួរបងប្អូនពលករ ថាពួកគាត់មកត្រូវបានមេខ្យល់យកលុយប្រមាណ ៥០០បាត ទៅ១៥០០បាត ដោយអះអាងថានិងដឹកតាមរថយន្តមកដល់កម្ពុជា តែត្រូវគេដាក់ចោលទៅវិញ ។ បើទោះមានការប្រកាសជូនដំណឹងយ៉ាងច្បាស់ហើយពីអាជ្ញាធរថៃ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ បិទច្រក១៤ថ្ងៃ ព្រំដែនទាំងអស់ជាមួយកម្ពុជាក៏ដោយ ។ វណ្ណា


ចែករំលែក៖