ព័ត៌មានទាន់ហេតុការណ៍៖

ឃើញនាងនៅតែម្នាក់ឯងឡើងទៅជាន់ទី២ប៉ុនប៉ងចាប់រំលោភសេពសន្ថវៈតែមិនបានសម្រេច

ចែករំលែក៖

ខេត្តកណ្ដាល៖   មានករណីប៉ុនប៉ងចាប់រំលោភសេសន្ថវ:មិនបានសម្រេចមួយកើតឡើងតាំងពី វេលាម៉ោង ១និង២០នាទីរសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ នៅចំណុចផ្ទះជួលភូមិ​ ព្រៃទទឹង ឃុំ​ត្រពាំង​វែង​ ស្រុកកណ្តាលស្ទឹង​ ខេត្តកណ្តាល មកម្ល៉េះ តែរហូតមកដល់ថ្ងៃអង្គារ ១កើត ខែ ផល្គុន ឆ្នាំកុរ ព..២៥៦៣ ត្រូវនឹងថ្ងៃទី ២៤ ខែ មីនា ឆ្នាំ២០២០ ទើបសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល ត្រពាំងវែងចាប់ខ្លួនជនសង្ស័យបាន ។

មន្រ្តីនគរបាលព្រហ្មទណ្ឌស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ន​ ស ន ភេទ​ស្រី​ អាយុ​​ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្ម​ការនីរោងចក្រ មានទីលំនៅខេត្តកណ្ដាល​។ ចំណែកឯជនសង្ស័យ ឈ្មោះ​ ឈា​ សេងលី​ ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​ កម្ម​ករសំណង់​ មានទីលំនៅភូមិឃុំកើតហេតុខាងលើ

យោងតាមពាក្យបណ្តឹងរបស់នារីរងគ្រោះរៀបរាបថា នៅថ្ងៃទី​ខែឆ្នាំកើតហេតុខាងលើនាងកំពុងនៅក្នុងបន្ទប់ជួលតែម្នាក់ឯង​ តែក្រោយមកដោយ​នៅបន្ទប់ជួលជាន់ផ្ទាល់ដីក្តៅពេក​ ក៏ដើរឡើងទៅដេកលេងនៅលើប៉ៅអ៊ីឬស្សីស្ថិតនៅជាន់ទីពីរមុខបន្ទប់ពីរគ្មានមនុស្សនៅ។ ពេលនាងអង្គុយលេងតែម្នាក់ឯង ស្រាប់តែជនសង្ស័យខាងលើ ត្រូវជាម្ចាស់ផ្ទះជួលបានឡើងតាមជណ្តើរខាងក្នុងហើយបើកទ្វារចេញពីក្នុងហើយដើរមកជិតរូបនាងរួចដើរទៅបើកទ្វារបន្ទប់ទុកចោលចំហរឲ្យខ្យល់ចេញចូល។​ បន្ទាប់មកជនសង្ស័យបានដើរមកអង្គុយលើប៉ៅអ៊ីជាមួយនាង ហើយបានយកដៃស្តាំមកស្ទាបលើថ្ងាស​ រួចយកដៃទាំងពីរអោបនាងជាប់​ តែភ្លាមនោះនាងរើបម្រះរួច​ តែជនសង្ស័យនៅតែ​ព្យាយាម​អូសដៃនាងចូលទៅក្នុងបន្ទប់ដែលខ្លួនបានបើទ្វារទុក​ ហើយនិយាយថាតោះទៅក្នុងបន្ទប់

នារីរងគ្រោះបន្តទៀតថា​ ភ្លាម​នោះ​នាងបាខំ​រើបម្រះចេញពីកណ្តាប់ដៃរបស់ជនសង្ស័យរួចហើយបានរត់ចុះទៅជាន់ក្រោមជិះម៉ូតូទៅប្រាប់មិត្តភក្តិឈ្មោះ​ បញ្ញា ​ភេទ​ស្រី ​ដែលកំពុងធ្វើការនៅរោងចក្រទឹកថ្លា​ ភ្នំពេញបន្ទាប់មកនាងក៏ទៅប្រាប់ឪពុករបស់ខ្លួនដែលកំពុងធ្វើកម្មករសំណង់នៅផ្សារដើមត្រាំង​ ឃុំអន្លង់រមៀត ហើយឪពុកបានមករាយការណ៍និងដាក់ពាក្យបណ្តឺងជូនសមត្ថកិច្ចនគរបាល​ប៉ុស្តិ៍រដ្ឋបាល​ត្រពាំង​វែងជួយដោះស្រាយ តែដោួជនសង្ស័យបានគេចខ្លួន ហើយទើបលេចមុខនៅថ្ងៃទី២៣ខែមីនានេះ ទើបសមត្ថកិច្ចឃាត់ខ្លួនតែម្តង

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាល ត្រពាំងវែងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីចាត់ការតាមនីតិវិធី៕ សហការី

 


ចែករំលែក៖