ព័ត៌មានទាន់ហេតុការណ៍៖

តារាកំប្លែង នាយ ប៉ោយទទួលមរណភាពហើយ

ចែករំលែក៖

 

ភ្នំពេញ៖ តារាកំប្លែងដែលនិយមលេចមុខក្នុងក្រុមអ្នកនាង ខាត់ សុឃីម ដែលមានជំងឺក្រលៀនរ៉ាំរ៉ៃនោះបានស្លាប់បាត់បង់ជីវិតហើយកាលពីល្ងាចថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២០នេះ។

មានភ្ញាក់ផ្អើលយ៉ាងខ្លាំងលើគណនិយហ្វេសប៊ុក អ្នក​សិល្បៈ​ត្រ​កូល ខាត់ គឺ លោក ខាត់ ចម្រើន បានបង្ហោះព័ត៌មានដ៏សោកសៅ និងក្តីអាឡោះ​អាល័យ​បង្ហាឲ្យសាធារណៈជនបានដឹង នាយ កំប៉ោយ តារាកំប្លែងតែង​បង្កសំណើច​សើច​មិន​ចេះ​រីងស្ងួតនាយ កំធ្លាក់ខ្លួនឈឺកាលពីពេលកន្លងទៅ ពេលនេះបានទទួល​មរណភាពហើយ។ មរណភាពបន្ទាប់ពីជំងឺក្រលៀនរ៉ារ៉ៃរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងគ្មានលទ្ធភាពក្នុងការព្យាបាលដូរក្រលៀននោះ។ សពរបស់តារាកំប្លែងរូបនេះត្រូវបានក្រុមគ្រួសារដដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះនាតំបន់ភ្នំបាសិទ្ធ។

គួរបញ្ជាក់ដែរថាតារាកំប្លែង នាយ ប៉ោយ បានធ្លាក់ខ្លួនឈឺធ្ងន់រហូតខូចក្រលៀនទាំងពីរ ត្រូវចំណាយថវិកាច្រើន ខណៈដែលមានជីវភាពខ្វះខាត។ នេះបើយោងតាមការសម្ភាសន៍របស់ផេក សិល្បករកម្ពុជា នាយប៉ោយ ត្រូវទៅលាងឈាមមួយអាទិត្យ ២ដង ហើយម្តងនោះត្រូវចំណាយខ្ទង់១០០ដុល្លារ នាយ ប៉ោយ បាននាយចាប ចៀន ជួយអោយបានសម្តែងក្នុង កម្មវិធី​ផ្ទះ​សំណើច គ្រាន់បានថវិកាបន្តិចបន្តួចផ្សំគ្នាបានមួយពេលៗយកទៅព្យាបាលជំងឺ៕ ដោយ វឌ្ឍនា


ចែករំលែក៖