ខេត្តស្ទឹងត្រែង៖ សកម្មភាពកាប់ផ្តួលរំលំឈើ ដឹកជញ្ចូនតាមគោយន្តកន្ត្រៃ មិនក្រោមពី២០ទៅ៣០គោយន្តនោះទេ ក្នុងមួយយប់ៗដែលធ្វើទៅបាននោះ ក៍ដោយសារមានមេការបំផុស ឲ្យពលរដ្ឋទាំងនោះ ចូលព្រៃអាជ្រៀកឈើប្រភេទ៣ជ្រុង ប្រវែង៣ម៉ែត្រ ជាច្រលុងទល់ចេកក្រុមហ៊ុនចំការ ដឹកពីខាងកើតផ្លូវជាតិលេខ៧ នៃព្រៃរបស់ដឹកឡើងខូងផ្លូវ សមត្ថកិច្ចនឹងមន្ត្រីជំនាញ សម្ងំធ្វើមិនដឹងមិនឮ ខណ:ឈ្មួញដឹកឆ្លងផ្លូវជាតិ ចូលក្រុមហ៊ុនចំការចេក មិនសូវលោះយប់នោះទេ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ដែលមានទីតាំងនៅចំណុចផ្លូវចូល ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ក្រោយពេលបែកធ្លាយ ត្រូវបានមេការឈ្មោះផល ដែលជាអ្នក ប្រមូលទិញឲ្យក្រុមហ៊ុននោះ ខលប្រាប់ឲ្យបំបែករូបភាពរើទម្លាក់ចោល តាមផ្លូវឬតាមក្រោយផ្ទះ មុនពេកសមត្ថកិច្ចទៅដល់ បើគេសួរនាំឆ្លើយថាយកមកធ្វើរបងខ្លួនឯង។
បើតាមប្រភពឲ្យដឹងថា: មានករណីឈ្មួញបំផុសឲ្យពលរដ្ឋ ចូលព្រៃកាប់អាជ្រៀកឈើក្នុងព្រៃរបស់ នៅខាងកើតផ្លូវជាតិលេខ៧ ចំណុចស្រែ៤៣ ខាងលិចទន្លេសេកុង ដឹកយកមកលក់ឲ្យក្រុមហ៊ុនចំការចេក ដោយមានមេការ ឈរចាំមើលផ្លូវនាំចូលក្រុមហ៊ុននោះ មិនក្រោមពី២០ទៅ៣០គោយន្តកន្ត្រៃទេ ក្នុងមួយយប់ៗនោះ ហើយគេក៍ធ្លាប់ឃើញមានសមត្ថកិច្ច ជាច្រើនមកទទួលលាបពីមេការ មិនតិចដែរ។ ចំណែកក្រុមអ្នកដឹកឈើឯនេះវិញ ក្រោយពេលការអ្នកសារព័ត៌មានយើងទៅដល់សួរនាំ ខ្លះឆ្លើយថា យកមកធ្វើរបង ខ្លះគេឆ្លើយថាដឹកយកមកលក់ឲ្យមេការឈ្មោះ (ផល) ជាមេការនាំចូលក្រុមហ៊ុនចំការចេក តំលៃក្នុងមួយដើម៣០០០រៀល។
ចំណែកលោក(ផល) ឯនេះវិញគេឆ្លើយបង្វៀងថាទិញយកមកធ្វើរបងទប់ដី នឹងទិញធ្វើរបងដីរបស់គេ មានជាងដប់ហត្ថាឯណោះ នៅខាងលិចក្រុមហ៊ុននោះ ពេលសួរគាត់ថាមានច្បាប់ទេ អ្នកណាឲ្យកាប់ គេថាគ្មានទេព្រោះគេកាប់មកលក់ឲ្យ។ តែគួរឲ្យឆ្ងល់មុនពេលអ្នកសារព័ត៌មានយើង ទៅដល់ឈើនៅលើគោកយន្ត ជ្រកក្រោយផ្ទះគេត្រៀមចេញ នៅពេលយប់ស្ងាត់ គេនឹងឆ្លងផ្លូវចូលក្រុមហ៊ុនក្រោយស្តាប់បញ្ចាមេការ តែពេលក្រុមការងារយើងទៅដល់ គួរឲ្យចំលែកស្រាប់តែគោយន្តទាំងនោះថយក្រោយ មករើទម្លាក់ចោលភ្លាមៗអស់តែម្តង ខ្លះមកមិនទាន់ក៍រើទម្លាក់តាមផ្លូវ ឲ្យតែគោយន្តរត់ប្រាស់អាយូសតែម្តង។
ជុំវិញករណីកើតហេតុភ្លាមៗ ក្រុមការងារក៍បានរាយការណ៍ទៅលោកសួន ម៉េងលី នាយសង្កាត់ដុងក្រឡ លោកឆ្លើយថាលោកនៅភ្នំពេញមកមើលម្តាយឈើ អត់ដឹងរឿងទេ តែលោកគ្រាន់តែឆ្លើយបញ្ចាក់ថា លោកស្គាល់ឈ្មោះ(ផល)នោះ ស្គាល់យូហើយ គ្រាន់ឮតែឈ្មោះមិនដែលឃើញមុខទេ។
ចំណែកលោក ហៀក សុខសារី អធិការដ្ឋាននគបាលស្រុកបុរីអូរស្វាយសែនជ័យ បានឲ្យដឹងនៅល្ងាចថ្ងៃទី២៤ ខែមីនា នេះថា លោកឮព៍ត៌មានបានផ្តល់ពីពលរដ្ឋមកថា មានគោយន្តកន្ត្រៃដឹកឈើឆ្លងចូល ក្រុមហ៊ុននោះ លោកក៍បានបញ្ចាឲ្យកម្លាំង ចុះមកដល់ទីតាំងខាងលើ ឃើញតែឈើគេយកឈើនោះមកផ្លង់ចោល ក្រោយផ្ទះប្រជាពលរដ្ឋ ដោយពុំមានឃើញម្ចាស់នោះទេ។ តែលោកអធិការឆ្លើយបញ្ចាក់ថា:ចាំរកម្ចាស់គេសិន ហើយលោកថាទៀតប្រហែលជាឈើនេះ គេដឹកចូលក្រុមហ៊ុនគេទេដឹង ហើយលោកបន្តថាទុកសិនទៅ មិនដឹងធ្វើមិចទេសុំទោសផង ព្រោះកម្លាំងតិចពេកទៅមិនទាន់ពេល។
សូមបញ្ជាក់ថា: ក្នុងការបង្ក្រាបឬមិនបង្ក្រាបនោះ លោកមិនបញ្ចាក់ទេឬមួយក៍លោកមិនបានរាយការណ៍ទៅ ថ្នាក់លើដើម្បីស្នើសុំកម្លាំងសហការ ក្នុងការបង្ក្រាបនោះទេ ឬក៍លោកអសមត្ថភាព ក្នុងការដឹកនាំមន្ត្រីក្រោមឱវាត ក្នុងនាមខ្លួនជាអធិការស្រុក ព្រោះលោកទើបនឹងឡើងកាន់តំណែងថ្មី គ្មេងខ្ចីប្រហែលជាខ្វះ បទពិសោធការងារទេដឹង ឬក៍លោកជាប់ជំពាក់ ករណីមនោសញ្ចេតនាផ្សេងៗទៀតក៍ថាបាន ទើបលោកមិនហៀនបង្ក្រាប ថាទុក្ខមើលសិនបែបនេះទៅវិញ។ រហូតមកដល់ថ្ងៃទី២៥ ខែមីនា នេះឈើប្រមាណ៦ទៅ៧គោយន្ត ដែលក្រុមឈ្មួញតើទម្លាក់ចោលនោះ នៅមិនទាន់មានការប្រែប្រួលទេ តែលោកអធិការថាទុកមើលសិន មិនប្រាកដដែរថានៅ ឬក៏អាចនឹងមានជើងដើរចូល ក្នុងក្រុមហ៊ុនស្ងាត់ៗអស់ក៍ថាបាន ហើយសល់ប៉ុន្មានគោយន្តនៅក្រោយ នៅយប់ថ្ងៃតែមួយត្រូវបានមេការ បង្វៀងឲ្យផ្លោះរំលងផ្លូវចូលក្រុមហ៊ុនអស់មួយចំនួនហើយ ព្រោះមានផ្លូវវាងចូលក្រុមហ៊ុន នោះច្រើនកន្លែង ៕មាស សុផាត