ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆេះ បន្ទប់ក្រោមដីដាក់សម្ភារៈសំណង់ នៅអាគារមួយកន្លែងកំពុងសាងសងទាំងយប់នៅខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ៖ បន្ទប់ក្រោមដីសម្រាប់ដាក់សម្ភារៈសំណង់មានទំហំ ០២ម៉ែត្រ x ០៤ម៉ែត្រ ស្ថិតនៅអាគារសំណង់ថ្មបេតុងកំពុងតែសាងសង់មួយកន្លែង ត្រូវបានអគ្គិភ័យឆាបឆេះ បណ្ដាលឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះទៅជួយធ្វើអន្តរាគមន៍បាញ់ពន្លត់ ។

ករណីគ្រោះអគ្គិភ័យខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៧និង០០នាទីយប់ ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នៅចំណុចអាគារមួយកន្លែងកំពុងសាងសង់ តាមបណ្តោយផ្លូវលេខ២១៤ ក្រុមទី២២ ភូមិ០៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

មន្ត្រីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ម្ចាស់សំណង់ទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។ ដោយអាគារប្រភេទសំណង់ ថ្មបេតុង បណ្ដាលឲ្យខូចខាតបន្ទប់ក្រោមដីមានទំហំ ០២ម៉ែត្រ x ០៤ម៉ែត្រ នឹងសម្ភារៈមួយចំនួន ។មូលហេតុ៖ កំពុងស្រាវជ្រាវ ។

ប្រភពដដែលបានបន្តថា អគ្គិភ័យនេះប្រើប្រាស់ រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ១០គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន ស្មើនឹង ១២ម៉ែត្រគូប ។ ក្នុងនោះមានរថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចជា៖ រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ២គ្រឿងមិនបានប្រើប្រាស់ , រថយន្តអគ្គិភ័យក្រុមហ៊ុនOCICទីក្រុងកោះពេជ្រចំនួន ៣គ្រឿងមិនបានប្រើប្រាស់ទឹក , រថយន្តអគ្គិភ័យផ្សារទំនើបអូរឡាំព្យាចំនួន ២គ្រឿងមិនបានប្រើប្រាស់ទឹក ហើយអគ្គិភ័យនេះពន្លត់ចប់នៅម៉ោង ៧និង៣០នាទី ថៃ្ងខែឆាំ្នដដែល ដោយមិនមានអ្នករងរបួសនោះទេ ៕ស រស្មី


ចែករំលែក៖