ព័ត៌មានទាន់ហេតុការណ៍៖

លីកកំពូលអាល្លឺម៉ង់ត្រូវអូស​បន្លាយ​ដល់​ថ្ងៃ​ទី៣០ ខែមេសា

ចែករំលែក៖

អាល្លឺម៉ង់ ៖ សហព័ន្ធ​បាល់ទាត់អាល្លឺម៉ង់ (DFL) បាន​ប្រកាស​ថា ​ការ​ប្រកួត​នៅ​លីកកំពួលអាល្លឺម៉ង់ Bundesliga និង​លីកទីពី (Bundesliga 2) បាន​សម្រេច​លើក​ពេល​រហូតដល់​ថ្ងៃ​ទី៣០ ខែ​មេសា ឆ្លើយតប​នឹង​ការ​រាតត្បាត​ខ្លាំង​ឡើង​នៃ​វីរុស​កូវីដ–១៩។

នៅ​ប្រទេស​អាល្លឺម៉ង់​ជា​ប្រទេស​លំដាប់​ទី៥ ដែល​មាន​ការ​ឆ្លង​វីរុសកូរ៉ូណារហូតដល់៣២.៩៩១ ករណី ​និងមាន​អ្នក​ស្លាប់​មាន​ដល់ ១៥៩ នាក់​។

តាមសេចក្តីប្រកាសកាលពីលើកមុន អាល្លឺម៉ង់កំណត់​ថា​ពន្យារ​ពេល​ការ​ប្រកួត​ត្រឹម​ថ្ងៃ​ទី២ ខែមេសា​ ប៉ុណ្ណោះ ប៉ុន្តែ​ដោយ​មើល​តាម​ស្ថានភាព​ក្នុង​ប្រទេស​បន្ត​រាតត្បាត​វីរុសនេះខ្លាំង​ក៏​សម្រេច​អូស​បន្លាយ​ពេល​កាន់តែ​យូរ​ជាង​មុន​ដល់​ជិត​មួយ​ខែតែម្តង៕ដោយ៖ ភារៈ

 


ចែករំលែក៖