ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊េរីទំនើប570​ ពាក់ស្លាកលេខភ្នំពេញ2AQ.5555 បើកបុកម៉ូតូណៃហត​ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

 ភ្នំពេញ ៖​ បុរសម្នាក់បានរងរបួសធ្ងន់ហេីយត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីពេទ្យភ្លាមៗ​ ខណៈដែលកំពុងជិះម៉ូតូត្រូវរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកលុចសុីស570បេីកបរយ៉ាងលឿនជ្រុលទៅបុកចំពីចំហៀងពេញទំហឹង​ កាលពីវេលាម៉ោង១០​និង៥០នាទីយប់ថ្ងៃទី២៥​ ខែមីនា​ ឆ្នាំ២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣១០​ កែងនិងផ្លូវលេខ៥១​ ក្នុងសង្កាត់បឹងកេង១​ ខណ្ឌបឹងកេងកង​ ។
​     តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញជនជាតិចិនមួយក្រុមបើករថយន្តស៊េរីទំនើបម៉ាក​ លុចសុីសLX570​ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ2AQ -​5555 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣១០​ ទិសដៅពីកេីតមកលិចក្នុងល្បឿនលឿន​ ខណៈមកដល់ចំនុចកើតហេតុខាងលើដោយមិនគោរពស្លាកសញ្ញាឈប់​ ក៏ជ្រុលទៅបុកម៉ូតូណៃហត​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1AC -9147 ជិះដោយបុរសម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៥១​ ទិសដៅពីជើងទៅត្បូង​ ចំពីចំហៀងពេញទំហឹង​ បណ្ដាលបុរសម្នាក់ជាម្ចាស់ម៉ូតូរងរបួសធ្ងន់​ រីឯរថយន្តបង្កព្យាយាមបើករត់ប្រមាណជិត១០០ម៉ែត្រទេីបទៅមុខលែងរួច​ ដោយរថយន្តបង្កបានខូចខាតកាងមួយកំណាត់មុខផងដែរ​ ។
​     ក្រោយកេីតហេតុភ្លាមៗ​ ជនរងគ្រោះត្រូវបានរថយន្តគ្លីនិចឯកជន​ដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យជោរៃ​ ក្នុងខណ្ឌច្បារអំពៅផងដែរ​ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានចុះមកដល់​ ហេីយទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌបឹងកេងកង​ ឲ្យមកធ្វេីការវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕ដោយ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖