ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខណ្ឌច្បារអំពៅចូលរួមផ្សព្វផ្សាយពីវិធីបង្ការ ទប់ស្កាត់មេរោគ កូវីដ ១៩

ចែករំលែក៖

ភ្នំពេញ៖ អនុវត្តការណែនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ  នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ លោកវរៈសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅបានបញ្ចេញកម្លាំងនគរបាលជាច្រើននាក់រួមជាមួយរថយន្តដាក់ឃោសនស័ព្ទចាក់សារសម្លេងដើម្បីផ្សព្វផ្សាយពីវិធីបង្ការ  ទប់ស្កាត់ និងការពារ កុំអោយមានការឆ្លងមេរោគ កូវីដ១៩ ដើម្បីបញ្ជ្រាបការយល់ដឹងដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ។
សកម្មភាពនេះចាប់ផ្តើមអនុវត្តរៀរាល់ថ្ងៃរហូតដល់មេរោគ កូវីដ១៩ បានធូស្បើយ ដោយធ្វើការផ្សព្វផ្សាយគ្រប់ផ្លូវទាំងអស់នៅក្នុងមូលដ្ឋានខណ្ឌ ធ្វើយ៉ាងណាផ្សព្វផ្សាយអោយប្រជាពលរដ្ឋបានយល់ដឹងពីវិធីការពារ  បង្ការ និងអប់ស្កាត ជៀសផុតឆ្លងមេរោគ កូវិដ១៩ ។  មិនត្រឹមតែប្រើប្រាស់ឧឃោសនស័ព្ទបំពងសម្លេងនោះទេ ក្រុមការងារបានយកស្ទីឃ័រទៅបិទតាមផ្ទះនិងទីសាធារណៈផងដែរ ។  លើសពីនេះទៀតក្រុមការងារថែមទាំងធ្វើការណែនាំអោយបងប្អូនប្រជាពលរដ្ឋចូលរួមជាមួយសមត្ថកិច្ចក្នុងការអនុវង្តគោល នយោបាយ “ ភូមិ-សង្កាត់មានសុវត្ថិភាព “អោយមានប្រសិទ្ធភាព ៕ សណ្តោស

ចែករំលែក៖