ភ្នំពេញ៖ អនុវត្តតាមគោលការណែនាំរបស់រា ជរដ្ឋាភិបាល និងក្រសួងសុខាភិបាល លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានដាក់ផែនការអោយគណៈកម្មការផ្សា រច្បារអំពៅទាំង២ ត្រូវបង្កើនការយកចិត្តទុកដាក់ទៅ លើសុខភាពអាជីវករនិងអតិថិជនដែលចូ លទៅទិញសម្ភារៈផ្សេងៗនៅក្នុងផ្សា រ ដោយប្រើប្រាស់ឧបករណ៍ត្រួតពិនិត្ យកំដៅនៅក្នុងខ្លួន ប្រើទឹកអាល់កុលសម្រាប់លាងដៃ និងពាក់ម៉ាស់ ។
យុទ្ធនាការបញ្ជ្រាបការយល់ដឹងអំ ពីការឆ្លង និងវិធីបង្កាទប់ស្កាត់មេរោគ Covid 19 បានធ្វើឡើងរយៈពេល៤ថ្ងៃមកហើយនៅក្ នុងផ្សារ ដឹកនាំដោយលោកគួច ចំណាន ប្រធានគណៈកម្មការផ្សាច្បារអំពៅ លើ និងលោកគ្រី ហ៊ុច អនុប្រធានគណៈកម្មការផ្សារ ដោយប្រើប្រាស់ឧបករណ៍ត្រួតពិនិត្ យកំដៅនៅក្នុងខ្លួនអាជីវករនិងអតិ ថិជន ដាក់ឧបករណ៍បំពងសម្លេងអោយអាជី វករស្តាប់ពីវិធីការពារនិងទប់ស្ កាត់ កុំអោយឆ្លងមេរោគCovid 19 ដែលកំពុងតែគំរាមកំហែងសុខភាពប្ រជាពលរដ្ឋនៅលើពិភពលោក ដោយឡែកនៅក្នុងប្រទេសកម្ពុជាយើ ងក៍កំពុងតែជួបនូវបញ្ហាឆ្លងមេរោ គCovid 19 ផងដែរ ។
យុទ្ធនាការនេះធ្វើជារៀងរាល់ថ្ងៃ ដោយដាក់ផែនការជាក់លាក់និងផ្លាស់ ប្តូរវេនគ្នាធ្វើ នៅគ្រប់ច្រកចេញ ចូលផ្សារ ហើយផ្សារច្បារអំពៅ បេីកដំណេីរការលក់ដូរធម្មតា ក្នុងនោះគណះកម្មការផ្សារ បានបន្តដឹកនាំក្រុមការងារ ចុះផ្សប់ផ្សាយខ្លឹមសារ ណែនាំអំពីវិធីការពារ របស់ក្រសួងសុខា ភិបាល នឹងវាស់កំដៅ បាញ់អាកុល លាងសំអាតដៃ ជូនដល់បងប្អូ អាជីវករ ប្រជាពលរដ្ឋ ដែលចេញចូលមកផ្សារច្បារអំពៅ ។ ជាពិសេស សូមបងប្អនចូលរួម ធ្វេីអនាម័យទាំងអស់គ្នា ដេីម្បីសុខភាព សុវត្ថភាពយេីង ៕ សណ្តោស