ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរគោរពតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលបាញថ្នាំការពារទប់ស្កាត់ជំងឺកូវីដ១៩

ចែករំលែក៖

ខេត្តសៀមរាប៖  ផ្សារទាំងអស់នៅក្នុងក្រុងសៀមរាប ត្រូវបានបាញថ្នាំសម្លាប់មេរោគដើម្បីការពារទប់ស្កាត់ជំងឺកូវីដ១៩ តាមសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ទើបរដ្ឋបាលខេត្តសៀមរាបបានដាក់ចេញនូវសេចក្តីជូនដំណឹងដល់ ក្រុង/ស្រុកទាំង១២និងឃុំទាំង១០០នៅទូទាំងខេត្ត បាញ់ថ្នា នៅតាមកន្លែងធ្វើការនិងនៅតាមផ្សារនីមួយៗ ទូទាំងក្រុង/ស្រុកទាំង១២។

  លោកពិន ប្រាកដ អភិបាលរងខេត្ត បានប្រាប់ថា តាមទីផ្សារលោកបានប្រជុំប្រធានគណៈកម្មាការផ្សារទាំងអស់ នៅក្នុងទីរួមខេត្តមិនថាផ្សារទំនើបឬផ្សារសាមញ្ញធម្មតាទេគឺបានធ្វើការណែនាំពួកគាត់ធ្វើការបាញ់ថ្នាំដោយខ្លួនឯងហើយធុងសម្រាប់បាញ់ពួកគាត់អាចរកទិញដោយខ្លួនឯងបានប្រសិនបើគាត់អត់មានលទ្ធភាពទិញទេ ពួកគាត់អាចខ្ចីពីមន្ទីរសុខាភិបាល ហើយយកថ្នាំនិងបច្ចេកទេសនៃការលាយថ្នាំ គឺខាងមន្ទីរសុខាភិបាលគឺគេជាអ្នកផ្តល់ឱ្យយើងបានអនុវត្តបាញថ្នាំគ្រប់ទីកន្លែងទាំងអស់នៅក្នុងខេត្ត។

 លោកបញ្ជាក់ថាចំពោះប្រជាពលរដ្ឋដែលបានត្រឡប់មកពីប្រទេសថៃ វិញអភិបាល ក្រុង/ស្រុកទាំង១២ត្រូវដាក់ពួកគាត់ឱ្យនៅដាច់ដោយឡែកពីគ្នា នៅផ្ទះរបស់ពួកគាត់ចំនួន១៤ថ្ងៃដើម្បីថែរក្សានិងតាមដានសុខភាពរបស់ពួកគាត់ បើឈឺឆ្កាត់ឬ មានបញ្ហាសុខភាពអ្វីចំណែកអាច ទាក់ទងមកភូមិឃុំសង្កាត់ជាពិសេសពេទ្យដែលនៅក្នុងភូមិ។

លោក ពិន ប្រាកដ ថាបានប្រជុំអភិបាលក្រុង/ស្រុកទាំង១២ និងប្រធានមន្ទីរអង្គភាព ជុំវិញខេត្តទាំងអស់ ត្រូវបាញ់ថ្នាំ នៅទីកន្លែងធ្វើការ ដោយ ខ្លួនឯង៕ ប៊ុនរិទ្ធី


ចែករំលែក៖