ព័ត៌មានទាន់ហេតុការណ៍៖

ស្ត្រីម្នាក់មានទំនាស់ក្នុងគ្រួសារលួចចងករសម្លាប់ខ្លួនឯងបញ្ចប់រឿង

ចែករំលែក៖

សៀមរាប៖ ស្ត្រីម្នាក់បានចង.កសម្លាប់ខ្លួនឯងទៅនឹងចម្រឹងបង្អួចក្នុងផ្ទះជួលមួយកន្លែងបង្កការភ្ញាកើផ្អើលដល់សមត្ថកិច្ច ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០០និង៣០យប់ឈានចូលថ្ងៃទី២៦ខែមីនាឆ្នាំ២០២០នេះ ស្ថិតក្នុងភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប។

សមត្ថកិច្ចបានអោយដឹងថាប្ដីជនរងគ្រោះឈ្មោះសន សុផាន់ បានរៀបរាប់ថា ជនរងគ្រោះឈ្មោះ សម្បត្តិ សុម៉ាលី ភេទស្រី  អាយុ៣៦ឆ្នាំ រស់នៅកន្លែងកើតហេតុខាងលើ  នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៧និង០០នាទីពេលគាត់ចេញទៅហាត់ប្រាណរួចដល់ផ្ទះវិញនូវវេលាម៉ោងប្រហែល០០និង៣០នាទី ស្រាប់តែឃើញប្រពន្ធ បានយកក្រម៉ាចងភ្ជាប់ជាមួយចម្រឹង បង្អួចធ្វើអត្តឃាត នៅក្នុងបន្ទប់ទីមួយក្នុងផ្ទះរួចក៏បានលើកប្រពន្ធ មកធ្វើចលនា តែប្រពន្ធបានបាត់បង់ជីវិតទៅហើយ រួចក៏ជិះម៉ូតូមករាយការណ៍ជូនសមត្ថកិច្ច ទើបកម្លាំងប៉ុស្តិ៍ចុះមកពិនិត្យ។

ក្រោយពិនិត្យនិងសួរនាំប្ដីទើបដឹងថាប្រពន្ធមានការទាស់ពាក្យសម្តីជាមួយប្តីរឿងក្នុងគ្រួសារ ទើបសំរេចចិត្តចង់ករសម្លាប់ខ្លួន។ ក្រោយចុះត្រួតពិនិត្យសពរួចក៏ប្រគល់ឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យ៕ប៊ុនរិទ្ធី


ចែករំលែក៖