ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី២៦ខែ មិនាឆ្នាំ២០២០នេះលោកលឹមសៀងហេ ងអភិបាលក្រុងបាវិតបានអោយដឹងថា ជនជាតិចិនប្រុសស្រី២នាក់ដែលឡើ ងកំដៅខុសធម្មតាក្នុងចំណោម១៧៤នោះ ក្រោយពីយកសំណាកពិនិត្យនៅបាស្ទ័ររាជធានី ភ្នំពេញគឺអវិជ្ជមានទាំង២នាក់មិ នមានជម្ងឺកូវីត១៩នេះទេ។
លោកបន្តថាសូមបងប្អូនទាំងអស់សូ មមេត្តាប្រុងប្រយត្ន័រក្សាសុខភា ពនិងអនាម័យអោយបានគ្រប់ៗគ្នា។
គួររំលឹកឡើងវិញថាយោងតាមលោកកែ ររដ្ឋាប្រធានមន្ទីសុខាភិបាលខេត្តស្វាយរៀងបានអោយដឹងនៅព្រឹកថ្ងៃ ទី២៦ខែមិនាឆ្នាំ២០២០នេះថាជនជាតិ ចិនដែលសមត្ថកិច្ចឃាត់មកសាកសួរនៅ សាលាក្រុងបាវិតនោះសរុបចំនួ ន១៧៤នាក់ហើយបានយកពួកគាត់ទៅសណ្ឋា គារមួយកន្លែងស្ថិតនៅក្នុងទីក្រុ ងបាវិត ។
លោកបន្តថាសណ្ឋាគារមួយកន្លែងដែ លដាក់អោយជនជាតិចិនសម្រាកមាន ឈ្មោះថា “អ៉ឹម ម៉ីហៀង” មានចំនួន៥២បន្ទប់ ដោយរៀបចំនិងប្រើប្រាស់ជាទីកន្លែ ងរក្សាទុកប្រជាជនចិនចំនួន១៧៤នា ក់ ក្នុងនោះមានស្រ្តីចំនួន៣៧នាក់ ខណះស្នាក់នៅដាច់ដោយឡែក ចំនួន១៤ថ្ងៃ ដើម្បីផ្តល់ភាពងាយស្រួលដល់អាជ្ញាធរសុខាភិបាលពិនិត្យ តាមដាន ស្វែងរក និងទប់ស្កាត់ការរីករាលដាលនូវជម្ងឺកូវីឌ១៩(COVID-19)និងខាងមន្ទីរពេទ្យ បានយកវត្ថុវិភាគទៅរាជធានីភ្នំពេ ញរង់ចាំលទ្ធផលបន្តទៀត។
សូមបញ្ជាក់ថា យ៉ាងហោចណាស់មានជនជាជនជាតិចិនប្រុសស្រីប្រមាណជិត២០០នាក់បានធ្វើ ដំណើរតាមរថយន្តក្រុងមកចុះនៅចំណុ ចខាងមុខសណ្ឋាគារនិងកាស៊ីណូ ជិតច្រកទ្វារព្រំដែនអន្តរជាតិបាវិតបង្កការភ្ញាក់ផ្អើ លដល់ក្រុមសមត្ថកិច្ចនគបាលក្រុងបាវិតសហការជាមួយកងរាជអា វុធហត្ថក្រុងបាវិតនិងនគបា លអន្តោប្រវេសន្ត៍ច្រកទ្វា ព្រំដែនអន្តរជាតិបាវិតអា ជ្ញាធរក្រុងបាវិតទាំងយប់។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលា ម៉ោង៧យប់ថ្ងៃទី២៤ មីនា២០២០ ស្ថិតនៅភូមិបាវិតកណ្ដាលសង្កាត់ បាវិតក្រុងបាវិត។
ពាក់ពន្ធ័និងករណីខាងលើនេះ លោកលឹម សៀងហេង អភិបាលក្រុងបាវិតបានប្រាប់ អ្នកសារព័ត៍មានដឹង នៅយប់ថ្ងៃទី២៤ មីនា ឆ្នាំ២០២០ គឺមានជនជាតិចិនប្រមាណជិ ត២០០នាក់បានធ្វើដំណើរពីទិ សខាងលិចតាមផ្លូវជាតិលេខ១ មកចុះនៅមុខសណ្ឋាគារនិងកា ស៊ីណូក្នុងក្រុងបាវិត ហើយគោលបំណងចូលស្នាក់នៅក្នុងសណ្ឋាគារនិងតាមកាស៊ីណូ ក៏ប៉ុន្តែម្ចាស់សណ្ឋាគារនិ ងកាស៊ីណូមិនអនុញ្ញាត ដោយបានរាយការណ៍ជូនអាជ្ញា ធរនិងសមត្ថកិច្ច។
ក្រោយមក ទើបលោកសហការជាមួយនគបាលអន្តោប្រវេសន្ត៍ស្នងការនគបាល ខេត្តនគបាលអន្តោប្រវេសន្ត៍ ច្រកទ្វារព្រំដែនអន្តរជាតិ បាវិតនគបាលក្រុងបាវិតនិ ងកងរាជអាវុធហត្ថក្រុងខេត្ត ចុះទៅឃាត់និងបញ្ជូនជនជាតិ ចិនទាំង២០០នាក់មកដាក់ឲ្យ ស្នាក់នៅក្នុងសាលាក្រុងបា វិត នៅអធិការដ្ឋាននគបាលក្រុងបា វិតនិងអាគារកងរាជអាវុធហត្ថ ក្រុងបាវិតដើម្បីគ្រប់គ្រង និងសាកសួរ។
លោកអភិបាលក្រុងបន្តទៀតថា ហើយនៅព្រឹកថ្ងៃទី២៥ មីនា ឆ្នាំ២០២០នេះសមត្ថកិច្ចនគ បាលអន្តោប្រវេសន្ត៍ស្នងកា រដ្ឋាននគបាលខេត្តបានសហកា រជានគបាលអន្តោប្រវេសន៍ច្រកទ្វាព្រំដែនអន្តរជាតិសា កសួរនិងឲ្យមន្ត្រីសុខាភិបា លពិនិត្យនិងធ្វើចត្តាឡី សក័រហូតដល់ម៉ោង១១និង៣០ នាទីព្រឹកនេះពុំទាន់រកឃើ ញមានសញ្ញាអ្វីគួរឲ្យសង្ស័យពាក់ព័ន្ធករណីវីរុសកូ វីដ-១៩ទេ។
ចំពោះលទ្ធផលយ៉ាងណានោះ យើងមិនទាន់ទទួលបានជាផ្លូ វការនោះទេ ដោយសមត្ថកិច្ចនោះយាមកាម ដោយដាក់ខ្សែពទ្ធ័ជុំវិញ បរវេណទីតាំងទាំងបីចម្ងាយ ៣០ម៉ែត្រពីរបងផងដែរ ។
ខណះដែលសមត្ថកិច្ចកំពុងដាក់ជនជា តិទាំងនេះឲ្យនៅដោយឡែក និងកំពុងធ្វើការសូមរង់ចាំ លទ្ធផលនៅពេលក្រោយបន្តទៀត។ យឹម សុថាន