ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនបុរសម្នាក់ក្រោយពីយកកាំបិតកាប់សន្តិសុខឱ្យរបួស

ចែករំលែក៖

ភំ្នពេញ ៖ បុរសជាសន្តិសុខម្នាក់បានរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗដោយសារបុរសរត់កង់បីម្នាក់ទាញកាំបិតតាំងតោកាប់កាលពីឆ្នាំ២០២០ វេលាម៉ោង១៩និង៣០នាទីយប់ ថ្ងៃទី២៦ ខែមីនាឆ្នាំ២០២០​ ស្ថិត នៅ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យឈ្មោះ ស៊ីម ស៊ីថា ហៅ តឿ ភេទ ប្រុស អាយុ ៣៥ឆ្នាំ មុខរបរ រត់ កង់ បី ស្នាក់នៅ ភូមិកើត ហេតុ ខាងលើ ។
ជនរងគ្រោះ ឈ្មោះ សុំ រស់ ភេទ ប្រុស អាយុ ៤៣ឆ្នាំ មុខរបរ សន្តិសុខ ឯក ជន ស្នាក់នៅ ភូមិកើត ហេតុខាងលើ ។
វត្ថុតាង ដក ហូត រួម មាន ៖ កាំ បិត តាំង តោ ០១ , ម៉ូតូ រត់ កង់ បី ០១ ។
បច្ចុប្បន្ន ជន សង្ស័យ កំពុង ឃុំ ខ្លួន បណ្ដោះ អាសន្ន នៅ អធិការ ខណ្ឌ ដើម្បី កសាង សំណុំ រឿង បញ្ជូន ទៅ កាន់ តុលាការ ចាត់ការ តាម ផ្លូវ ច្បាប់ ៕ សុខាសែនជ័យ

ចែករំលែក៖