ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានភាពកូវីដ-១៩ នៅលើពិភពលោក អាមេរិកត្រៀមទាហានបម្រុង១លាននាក់ ដើម្បីទប់ទល់

ចែករំលែក៖

អាមេរិក៖ គិតមកដល់ថ្ងៃទី ២៨ ខែមីនា នៅលើពិភពលោកមានចំនួនអ្នកឆ្លង និងស្លាប់កើនឡើងខ្ពស់គួឲ្យបារម្ភបំផុត។ មកទល់ពេលនេះកូវីដ-១៩ ឆ្លងរាលដាលដល់ជិត ២០០ ប្រទេសនិងតំបន់ ហើយបានសម្លាប់មនុស្ស ជាង ២៧ពាន់ និងឆ្លងរាលដាលដល់មនុស្សជិត ៦សែននាក់ ។ អាមេរិកក្លាយជាសម្បុកកូវីដ-១៩ ក្រោយមានអ្នកឆ្លងកើនឡើងជាងគេ ១សែននាក់ហើយ។

នៅពេលនេះ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ជាឲ្យទាហានបម្រុង ១លាននាក់ត្រៀមខ្លួន ឲ្យហើយដើម្បីទប់ស្កាត់ កូវីដ-១៩។ តាមតួលេខ ថ្មីបំផុត អាមេរិក មានករណីឆ្លងកូវីដ១៩ កើនឡើងរហូតដល់ទៅជាង ១០៤ ០០០នាក់ហើយ ជាចំនួនច្រើនបំផុត ។ ទីក្រុងញូវយ៉កជាតំបន់ដែលឆ្លងរាលដាលច្រើនជាងគេបំផុត ។ ចំនួនអ្នកស្លាប់នៅអាមរិក ក្នុងរយៈពេល ២៤ម៉ោងកន្លងមក មាន ៣៥៩នាក់  ធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនឡើងជាងជិត ១៧០០ នាក់ និងព្យាបាលជាសះស្បើយ ជិត ២៥០០នាក់ផងដែរ ។
ការឆ្លងរាលដាលខ្លាំងធ្វើឲ្យជីវភាពរស់នៅរបស់អាមេរិកផ្លាស់ប្តូរទាំងស្រុង  ដោយពលរដ្ឋ រាប់សិបលាននាក់ ត្រូវ បង្ខំឲ្យនៅក្នុងផ្ទះ។ ប្រធានាធិបតីដូណាល់ ត្រាំ បានប្រកាសថា រដ្ឋាភីបាលនិងបង្កើកការទិញ និងផលិតសម្ភារពេទ្យ ក្នុងនោះមាន ម៉ាស៊ីនជំនួយដកដង្ហើម ១សែនគ្រឿងបន្ថែមទៀត ដើម្បីព្យាបាលអ្នកជំងឺ ។ អាទិភាព ដំបូងរបស់រដ្ឋាភិបាលគឺអាយុជីវិតពលរដ្ឋ បន្ទាប់មកគឺសេដ្ឋកិច្ចជាតិ។
នៅពេលនេះដែរ ប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ជាឲ្យទាហានបម្រុង ១លាននាក់ ត្រៀមលក្ខណះ ធ្វើសង្គ្រាមប្រឆាំង កូវីដ-១៩។ ក្នុងពេល បន្ទាន់ទាហានបម្រុងទាំង ១លាននាក់នឹងចេញប្រតិបត្តិការ ហាមប្រាមពលរដ្ឋចេញពីផ្ទះ។
កាលពីថ្ងៃទី ២៧ខែមីនា ពលរដ្ឋអាមេរិក ២២៣លាននាក់នៅ ២៤រដ្ឋ ៧៤ ស្រុក និង ១៤ទីក្រុង ត្រូវបានស្នើឲ្យនៅក្នុងផ្ទះ ដើម្បីបញ្ជៀសការឆ្លងរាលដាល នៃវីរុសកូវីដ១៩៕ ដោយ៖ ធីរីណា


ចែករំលែក៖