ព័ត៌មានទាន់ហេតុការណ៍៖

ហាងលក់ទូរស័ព្ទដៃមួយកន្លែង ដំឡើងឡូហ្គូរក្បែរបណ្តុំនៃខ្សែភ្លើង ហានិភ័យខ្ពស់នៃការឆ្លងចរន្ត ត្រូវអាជ្ញាធរចុះផ្អាក

ចែករំលែក៖

 

ភ្នំពេញ៖ ទីតាំងហាងលក់ទូរស័ព្ទដៃមួយកន្លែង បានដំឡើងឡូហ្គូរក្បែរបណ្តុំនៃខ្សែភ្លើង ងាយបង្កហានិភ័យខ្ពស់នៃការឆ្លងចរន្ត និងទុស្សេរខ្សែរភ្លើង ត្រូវអាជ្ញាធរសង្កាត់ចោមចៅទី៣ ចុះផ្អាកបណ្តោះអាសន្ន និងហៅម្ចាស់ទៅណែនាំមិនឲ្យធ្វើការតំឡើងទៀតនោះទេ ។

ការចុះផ្អាកទីតាំងខាងលើនេះ បានធ្វើឡើងកាលពីម៉ោង៤និង០០នាទីល្ងាច ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវបេតុងមុខរោងចក្រ QMI ក្នុងភូមិព្រៃព្រីងខាងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មានពីអាជ្ញាធរសង្កាត់ចោមចៅទី៣ បានឲ្យដឹងថា ហាងទូរស័ព្ទខាងលើនេះ បានធ្វើការតំឡើងឡូហ្គូយីហោលក់ទូរស័ព្ទ ដែលសង់ប៉ះពាល់ដល់ប្រព័ន្ធខ្សែរភ្លើង បង្កហានិភ័យខ្ពស់នៃការឆ្លងចរន្តអគ្គិសនី ត្រូវអាជ្ញាធរសង្កាត់ សង្កាត់ចោមចៅទី៣ ចុះដកហូតសម្ភារបណ្តោះអាសន្ន ។

ប្រភពដដែលបន្តថា មុននិងឈានដល់ការចុះដកហូតខាងលើ អាជ្ញាធរបានចុះណែរនាំរួចមកហើយនៅ ហានិភ័យខ្ពស់នៃការឆ្លងចរន្ត និងទុស្សេរ ខ្សែរភ្លើង ព្រោះកន្លែងតំឡើងឡូហ្គូ ខាងលើ ជាកន្លែងដែលខ្សែរបណ្តុំនៃខ្សែភ្លើង គ្រប់ប្រភេទ ។ ដោយសារតែការណែនាំរបស់អាជ្ញាធរហើយម្ចាស់ទីតាំងនៅតែមិនព្រមស្តាប់ ទើបនៅរសៀលនេះចុះដកហូតយកមករក្សាទុកតែម្តង៕ សុខា សែនជ័យ


ចែករំលែក៖