ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសុខាភិបាលឆ្លងកូវីដ១៩ អង់គ្លេស សាងសង់កន្លែងរក្សាសាកសពបន្ថែមទៀត

ចែករំលែក៖

ប្រទេសអង់គ្លេស៖ កន្លងមក ទីក្រុងញូវយ៉កអាមេរិក បាន រៀបចំកន្លែងសម្រាប់ដាក់សាកសព បានរាប់ពាន់សព ដោយប្រើរថយន្តក្លាស្សេធុនធំ រងចាំនៅមុខមន្ទីពេទ្យ។ នៅពេលនេះដល់វេនអង់គ្លេសវិញម្តង ក៏បានសម្រេចសាងសង់ កន្លែងរក្សាសាកសព ដ៏ធំនៅអាកាសយានដ្ឋាន បម្រុង ខ្លាចមានអ្នកស្លាប់ច្រើន ដូចនៅអ៊ីតាលី(៩១៩នាក់ក្នុងរយៈពេល ២៤ម៉ោងកន្លងមក)។
នៅក្នុងទីតាំងអាកាសយានដ្ឋាន Birmingham បានចាប់ផ្តើមសាងសង់កន្លែងរក្សាសាកសព បណ្តោះអាសន្ន ដើម្បីត្រៀមលក្ខណះ ខ្លាចមានអ្នកស្លាប់កើនឡើងច្រើន គ្មានកន្លែងរក្សាសាកសព ។ សកម្មភាពខាងលើកើតឡើងក្រោយមានអ្នកឆ្លងនិងស្លាប់នៅក្នុងប្រទេសអង់គ្លេសកើនឡើងខ្ពស់ ។
អ្នកនាំពាក្យអាកាសយានដ្ឋានអន្តរជាតិ Birmingham បានប្រកាសថា «អាកាសយានដ្ឋាន បានធ្វើសហការជាមួយរដ្ឋាភិបាលក្នុងការផ្តល់ទីតាំង សម្រាប់សកម្មភាពទប់ស្កាត់ការឆ្លងរាលដាល កូវីដ-១៩។
លោក Louise Hunt មន្ត្រីក្នុងទីក្រុង Birmingham បានលើកឡើងថា «យើងយល់ថានេះជាពេលវេលា លំបាកបំផុតសម្រាប់មនុស្សគ្រប់រូប។ យើងនឹងធ្វើគ្រប់យ៉ាង ដើម្បីធានាគ្រួសារមួយចំនួន ដែលបានដឹងថា អ្វីនឹងកើតឡើងចំពោះសមាជិកគ្រួសាររបស់ខ្លួន ហើយពិធីបុណ្យសពអាចធ្វើឡើងក្នុងពេលឆាប់បំផុត ។
ក្រោយនាយករដ្ឋមន្ត្រី Boris Johnson និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Matt Hancock បញ្ជាក់ថា មានករណីឆ្លងកូវីដ-១៩ ហើយត្រូវនៅដាច់ដោយឡែកដើម្បីព្យាបាល ។ នៅពេលនេះ ក៏មានមន្ត្រីជាច្រើនរូប ប្រកាសថាពួកគត់មានរោគសញ្ញាខុសប្រក្រតី នឹងត្រូវផ្តាច់ខ្លួននៅដាច់ដោយឡែក៕

ដោយ៖ ធីរីណា


ចែករំលែក៖