ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋមន្រ្តីក្រសួងសុខាភិបាល សំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណដល់បុគ្គលិកពេទ្យទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង សូមសំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត​ ជូនដល់លោក​ លោកស្រីប្រធានមន្ទីរសុខាភិបាលរាជធានី​-ខេត្ត ទាំងអស់​ ​ លោក​ លោកស្រីប្រធានមន្ទីរពេទ្យជាតិទាំងអស់ ជាពិសេសដល់ក្រុមគ្រូពេទ្យ​​ និងបុគ្គលិកសុខាភិបាល នៅទូទាំងប្រទេស​ ដែលជាអ្នកប្រយុទ្ធជួរមុខទាំងអស់ ដែលបានលះបង់ទាំងកំលាំងកាយ កំលាំងចិត្ត និងប្រាជ្ញា មានឆន្ទ:មុះមុត​បំពេញភារកិច្ច ការពារការរីករាលដាល និង ថែទាំព្យាបាលអ្នកជំងឺកូវីដ១៩នៅកម្ពុជា យ៉ាងមានប្រសិទ្ធិភាពខ្ពស់។
សេចក្តីថ្លែងអណរគុណរបស់លោក សាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល​ ជូនដល់ក្រុមគ្រូពេទ្យជួរមុខ​ ដែលប្រយុទ្ធនឹងវីរុសកូវីដ១៩៖
លោក សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា៖ លោក សូមសំដែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត​ ជូនដល់លោក​ លោកស្រីប្រធានមន្ទីរសុខាភិបាលរាជធានី​-ខេត្ត ទាំងអស់​ លោក​ លោកស្រីប្រធានមន្ទីរពេទ្យជាតិទាំងអស់ ជាពិសេសដល់ក្រុមគ្រូពេទ្យ​​ និងបុគ្គលិកសុខាភិបាល នៅទូទាំងប្រទេស​ ដែលជាអ្នកប្រយុទ្ធជួរមុខទាំងអស់ ដែលបានលះបង់ទាំងកំលាំងកាយ កំលាំងចិត្ត និងប្រាជ្ញា មានឆន្ទ:មុះមុត​បំពេញភារកិច្ច ការពារការរីករាលដាល និង ថែទាំព្យាបាលអ្នកជំងឺកូវីដ១៩នៅកម្ពុជា យ៉ាងមានប្រសិទ្ធិភាពខ្ពស់។

លោក សាស្រ្តាចារ្យរដ្ឋមន្ត្រី​ សូមថ្លែងអំណរគុណចំពោះអាជ្ញាធរ​មូលដ្ឋានថ្នាក់ក្រោមជាតិ និងផ្នែកពាក់ពន្ធ័ជាតិ​ និងអន្តរជាតិទាំងអស់​ ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្តធីតារបស់សម្តេចតេជោ​ អ្នកស្ម័គចិត្តកាកបាទក្រហមកម្ពុជា​ សិល្បករ សិល្បការិនី​ អ្នកសារព័ត៌មាន​ និងប្រពន្ធ័ផ្សព្វផ្សាយព៌តមានទាំងអស់ ដែល​បានរួមសហការគ្នាប្រកបដោយស្មារតីទទួលខុសត្រូវ​ ក្នុងការប្រតិបត្តិ នូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឆ្លៀសវៃ និងប្រកបដោយកតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមក្រុមគ្រូពេទ្យ​ មន្រ្តី​ បុគ្គលិកសុខាភិបាល ព្រមទាំងអ្នកពាក់ពន្ធ័ទាំងអស់ និងប្រជាពលរដ្ឋគ្រប់ៗគ្នា បន្តខិតខំប្រឹងប្រែងបន្ថែម​ទៀត ជាមួយក្រសួងសុខាភិបាល​ ក្នុងការអនុវត្តតាមគោលនយោបាយនិងការណែនាំប្រតិបត្តិរបស់រាជរដ្ឋាភិបាល។

លោករដ្ឋមន្ត្រីសូមជូនពរ សុខភាពល្អ និង ជ័យជំនះ លើការប្រយុទ្ធនឹងការរីករាលដាលនៃវីរុស COVID 19 នៅកម្ពុជា។

ព័ត៌មានទាំងនេះទទួលបានពីលោកស្រី វេជ្ជបណ្ឌិត​ ឱ​ វណ្ណឌីន​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា៕ សហការី


ចែករំលែក៖