ព័ត៌មានទាន់ហេតុការណ៍៖

ជនបរទេសដែលផ្តិតទឹកមាត់ដាក់លេីលុយក្លែងក្លាយ ហេីយទុកចោលលេីទូ ATM អេសុីលីដា ក្រោយពិនិត្យសំណាកអវិជ្ជមានកូវីដ-១៩ ឥឡូវសមត្ថកិច្ចយកទៅពិនិត្យសារធាតុញៀនម្ដង

ចែករំលែក៖

ភ្នំពេញ៖ បើតាម Facebook ផ្លូវការ របស់ស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ នេះ បានអោយដឹងថា៖ ករណីជនបរទេសដែលផ្តិតទឹកមាត់ដាក់លេីលុយក្លែងក្លាយ ហេីយទុកចោលលេីទូ ATM អេសុីលីដា នៅមុខសកលវិទ្យាល័យជាតិគ្រប់គ្រង គឺសមត្ថកិច្ចបន្តយកទៅពិនិត្យរកសារធាតុញៀន។
Facebook ផ្លូវការ របស់ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ព័ត៌មានបន្តករណីជនបរទេសម្នាក់ផ្តិតទឹកមាត់ដាក់លេីលុយក្លែងក្លាយ ហេីយទុកចោលលេីទូ ATM អេសុីលីដា ជិតសាលានីម ។ ការបង្ហាញបែបនេះ ក្រោយមកបាននាំខ្លួនយកទៅពិនិត្យកំហាករួចមកបានបង្ហាញជាលទ្ធផលថា ជនបរទេសនេះមិនមានផ្ទុកមេរោគកូវីដ១៩នោះទេ ។ហេីយនៅពេលនេះ សមត្ថកិច្ចអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាននាំយកជនបរទេសនេះទៅពិនិត្យរកសារធាតុញៀន និងអនុវត្តបន្តតាមនីតិវីធីច្បាប់។
សូមបញ្ជាក់ថា៖ សមត្ថកិច្ចឃាត់ខ្លួនជនបរទេសខាងលើ បន្ទាប់ពីមាន វីដេអូឃ្លី បានបង្ហោះពីសកម្មភាពគាត់ធ្វើប្លែកដែលផ្តិតទឹកមាត់ដាក់លេីលុយក្លែងក្លាយ ហេីយទុកចោលលេីទូ ATM អេសុីលីដា ហើយស្របពេលយើងប្រយុទ្ធប្រឆាំង ទប់ស្កាត់ បង្ការ ការរីករាលដាលវីរុសកូវីដ១៩ ទើបសមត្ថកិច្ចស្វែងរក យកមកពិនិត្យកំហាក តែគ្មានសញ្ញាវិជ្ជមានវីរុសកូរ៉ូណាកូវីដ១៩ទេ ក៏បន្តអោយខាងសមត្ថកិច្ចពិនិត្យរកសារធាតុញៀនវិញម្តង៕ ដោយ៖

សិ លា


ចែករំលែក៖