ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ​ Juventus ទាំង​អស់​យល់​ព្រម​កាត់​លុយ​ដើម្បី​សង្គ្រោះ​ក្លិប​

ចែករំលែក៖

អ៊ីតាលី ៖ កីឡាករ​ទាំង​អស់របស់​ Juventus បាន​យល់​ព្រម​មិន​ទទួល​ថ្លៃ​ពលកម្ម​ចំនួន​៤​ខែ​ អំឡុង​ពេល​វិបត្តិ​វីរុស​កូរ៉ូណា​។ នេះបើតាមអ្នក​ចាត​ការ​ Maurizio Sarri របស់ក្លិបសេះបង្កង់រូបនេះនិយាយទៅកាន់សារព័ត៌មានអ៊ីតាលី។

កីឡា​ទាំង​អសនៅ​អ៊ីតាលី​ត្រូវ​ពន្យារ​ពេល​​ដល់​ថ្ងៃ​ទី​៣​ ខែ​មេសា ប៉ុន្តែ​មិន​ទាន់​ប្រាកដ​ថា ​ការ​ប្រកួត​អាច​វិល​តាម​ពេល​កំណត់ត្រា​ឬ​យ៉ាង​ណាខណៈដែល​ស្ថានភាព​ការ​ឆ្លង​នៅ​អ៊ីតាលី​នៅ​មិន​ទាន់​ធូរ​ស្រាល​នៅ​ឡើយ។

សូមបញ្ជាក់ថា ការ​សម្រេច​ដូច្នេះ​បន្ទាប់​ពី​ក្លិប​ប្រឈម​មុខ​នឹង​បញ្ហា​ហិរញ្ញវត្ថុ​ធ្ងន់ធ្ងរ​ក្រោយ​​ប្រកួត​ទាំង​អស់​នៅ​អ៊ីតាលី​ត្រូវ​ផ្អាក​ ហើយ​មុន​ផ្អាក​នេះ​ទៀត​សោត​ ការ​ប្រកួត​ត្រូវ​លេង​បិទ​ទ្វារ​គ្មាន​អ្នក​គាំទ្រ​ធ្វើ​ឲ្យក្លិប​ Juventus បាត់​បង់​ចំណូល​ជា​ច្រើន។​ ទឹកប្រាក់ដែល​កាត់​ពី​អ្នក​ចាត់​ការ​ និង​កីឡាករ​មាន​តម្លៃ​ប្រមាណ​៩០​លាន​អឺរ៉ូ ៕ ដោយ៖ ភាៈ

{“source_sid”:”A8D6CC14-828B-475F-A708-B40D6A24460E_1585520785821″,”subsource”:”done_button”,”uid”:”A8D6CC14-828B-475F-A708-B40D6A24460E_1585520778354″,”source”:”editor”,”origin”:”unknown”}


ចែករំលែក៖