ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករក្លិប West Ham ៨នាក់ ចេញ​រោគសញ្ញាជំងឺកូវីដ-១៩

ចែករំលែក៖

អង់គ្លេស ៖ លោកស្រី Karren Brady អនុប្រធាន​ក្លិប West Ham បាន​បង្ហើប​ឲ្យ​ដឹងថា កីឡាករ West Ham ចំនួន ៨នាក់ កំពុងតែដាក់ខ្លួនឯងឲ្យ​ស្ថិតនៅដាច់ដោយឡែកពីគេឯង បន្ទាប់ពីមានចេញរោគសញ្ញាស្រាល​មេរោគកូរ៉ូណា (ជំងឺកូវីដ–១៩)។

លោក​ស្រី Brady អះអាងថា កីឡាករ​ទាំង៨នាក់ ពេលនេះ នៅដាច់ដោយឡែក​ជាមួយក្រុម​គ្រួសាររបស់ពួកគេដោយ​ប្រុងប្រយ័ត្ន​បំផុតហើយពួកគេក៏នៅមិនទាន់ច្បាស់ថា តើ​នឹង​មាន​ឆ្លងមេរោគកូរ៉ូណា ឬអត់​ទេ ដោយត្រូវ​បន្ត​ឃ្លាំមើល​ទៀត។

សូមបញ្ជាក់ថា កីឡាករ​ West Ham ក៏ដូចជា​កីឡាករនៅ Premier League ផ្សេងទៀត ត្រូវ​ហ្វឹកហាត់​នៅតាមផ្ទះរបស់​ពួកគេ ដោយយោងទៅលើ​បម្រាម​ដាក់​ប្រទេសក្នុងភាពអាសន្ន របស់រដ្ឋាភិបាល​អង់គ្លេស។

ប៉ុន្តែក្លិបនឹង​រៀបចំឲ្យ​មានការ​ហ្វឹកហាត់ក្នុងពេល​ឆាប់ៗ ក្នុងលក្ខខណ្ឌពិសេស ៕ ដោយ៖ ភារៈ

 


ចែករំលែក៖