ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសបិទកាស៊ីណូទាំងអស់នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០។
សម្តេចថ្លែងក្នុងសន្និសីទកាសែតផ្សាយផ្ទាល់នៅរដ្ឋសភាបើកសម័យប្រជុំពេញអង្គ ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។ សម្តេចទុកពេលអោយថៅកែចាត់ចែងប្រាក់ខែអោយបុគ្គលិក កម្មករ ទើបទុកពេលដល់ថ្ងៃទី១ ខែមេសា ម៉ោង២៣និង៥៩នាទី បិទកាសុីណូទូទាំងប្រទេស៕ដោយ៖ សុខ ខេមរា