ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដបែកកងរ៉េចង្កូតក្រឡាប់ធ្លាក់ថ្នល់បណ្ដាលឲ្យស្លាប់ក្មេងម្នាក់ និងរបួសមនុស្ស៥នាក់

ចែករំលែក៖

ខេត្តកំពងធំ ៖ គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តនៅចំណុចសសរ១តាមផ្លូវ50C​កំពងធំនិងកំពង់ឆ្នំាងកាលពីវេលាម៉ោង៣និង៣០រសៀលថ្ងៃទី២៩ខែមិនាឆ្នាំ២០២០ បណ្តាលឲ្យក្មេងប្រុសអាយុ៥ឆ្នាំម្នាក់ស្លាប់និង របួសមនុស្ស៥នាក់ស្រី២នាក់ព្រមទាំង​ខូចរថយន្ដ១គ្រឿងយ៉ាងដំណំ។

សមត្ថកិច្ចបានអោយដឹងថាអ្នកបើកបរឈ្មោះសន សុភាពអាយុ៣១ឆ្នាំ របួសស្រាល និងប្រពន្ធឈ្មោះ មុំ ចាន់សន្យា របួសធ្ងន់ ។

អ្នករួមដំណើរ ឈ្មោះ ហេង គឹមហួន ភេទប្រុស អាយុ៤០ឆ្នាំ និងប្រពន្ធឈ្មោះ ឡេង មុជ​ថា ព្រមទាំងកូន២នាក់របួសស្រាល និង ឈ្មោះ សៅសុឃីម ភេទប្រុស អាយុ ៣៣ឆ្នាំមានកូនតូចស្លាប់នៅកន្លែងកើតហេតុ។ព្រមទាំងឈ្មោះ លន់ ចាប់ប្រុស(មិត្តភក្តិ)របួសធ្ងន់៕ប៊ុនរិទ្ធី


ចែករំលែក៖