ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងប្រុសជន្ទង់ម្នាក់ចូលលួចទូស័ព្ទដៃ២គ្រឿងក្នុងមន្ទីរពេទ្យខេត្តកំពង់ធំត្រូវសមត្ថកិច្ចឃាតខ្លួន

ចែករំលែក៖

 

 ខេត្តកំពង់ធំ ៖ ក្មេងប្រុសជន្ទង់ម្នាក់រពិសដៃចូលលួចទូស័ព្ទដៃ២គ្រឿងក្នុងមន្ទីរពេទ្យខេត្តកំពង់ធំបានសំរេចកាលពីវេលាម៉ោង៣ទាបភ្លឺថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ លុះម្ចាស់បានដឹងអត្តសញ្ញាណ ក៏បានមកប្ដឹងមកអធិការដ្ឋានក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។

តាមសេចក្ដីរាយការណ៍ពីលោក ញែម ឈុនលី អធិការក្រុងស្ទឹងសែនបានអោយដឹងថា ក្រោយពីទទួលបណ្តឹងតាមទូរស័ព្ទ និងតាមបញ្ជាលោកស្នងការខេត្ត សមត្ថកិច្ចយើងបានចេញស្រាវជ្រាវរហូតដល់ម៉ោង៣និង៣០នាទី ទើបអាចឃាត់ខ្លួនជនសង្ស័យនៅចំណុចវេទិកាប្រណាំងទូកខេត្តភ្លាមៗ។

ជនសង្ស័យ ឈ្មោះ ផាន់សុវណ្ណគីរីបុព្វតា ភេទប្រុស អាយុ១៦ឆ្នាំ(មុខរបរមិនពិបាក)ជាមុខសញ្ញាធ្លាប់អប់រំជាច្រើនដង។

 ក្រោយឃាតខ្លួនបានសមត្ថកិច្ចបានដកហូតវត្ថុតាងទូរស័ព្ទ២គ្រឿងប្រគល់អោយម្ចាស់វិញ ចំណែកជនសង្ស័យបញ្ចូនទៅស្នងការខេត្តនៅរសៀល ថ្ងៃទី៣០ ខែមីនាឆ្នាំ២០២០នេះ។ ប៊ុនរិទ្ធី


ចែករំលែក៖