ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន សូមថ្លែងអំណរព្រះរាជគុណ ព្រះមហាក្សត្រ និងសម្តេចម៉ែ និងអរគុណដល់សប្បុរសជនទាំងអស់ ដែលបានផ្តល់នូវព្រះរាជទ្រព្យ និងថវិកាជាវិភាគទានចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងមេរោគកូវីដ-១៩ ដែលគិតរហូតមកដល់ពេលនេះ យើងទទួលថវិកាជាង១០លានដូល្លាអាមេរិច និងលុយរៀលជាង ១៥០០លានរៀល ។
ទន្ទឹមនេះយើងក៍បានបញ្ជាទិញម៉ាសចំនួន៣លានម៉ាសពីក្រៅប្រទេស និងសម្ភារក្រុមគ្រូពេទ្យជាង ៥០០០សម្រាប់ ។
សម្តេចតេជោ ក៍បានបញ្ជាក់ថា យើងនៅតែបន្តទទួលយកថវិកាពីសប្បុរសជននានាដែលមានបំណងចូលរួមជាវិភាគទានជួយប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩៕ដោយ៖ សុខ ខេមរា