ព័ត៌មានទាន់ហេតុការណ៍៖

សមយុទ្ធនាគមាស២០២០​ លើ​ប្រធាន​បទ “រួមគ្នាប្រឆាំងភារវកម្ម” លើទីលានបាញ់គ្រាប់ពិត តេជោសែនជុំគីរី

ចែករំលែក៖

ខេត្តកំពត៖ សមយុទ្ធនាគមាស២០២០​ លើ​ប្រធាន​បទ “រួមគ្នាប្រឆាំងភារវកម្ម” និងការងារមនុស្សធ៌ម បាន​ប្រតិបត្តិការរបស់ខ្លួន នៅលើទីលានបាញ់គ្រាប់ពិត តេជោសែនជុំគីរី ស្ថិតក្នុងភូមិសាស្ត្រតំបន់វាលចំបក់ ​ប្រជុំជួរភ្នំព្រះ​ ក្នុងភូមិអូរ ឃត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត នាថ្ងៃទី៣០ មីនា។

ថ្លែងក្នុង​ពិធី​បិទប្រតិបត្តិការសមយុទ្ធនាគមាស ​កម្ពុជា-ចិន ឆ្នាំ២០២០ នាឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ បានគូស​បញ្ជាក់ថា៖ នេះជាលើកទី៤ហើយ​ ដែលកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជា​ជន​ចិន​ បានធ្វើ​សមយុទ្ធ​រួម​គ្នា​ ដែល​សម​យុទ្ធ​នីមួយៗសុទ្ធតែបានឆ្លុះបញ្ចាំង​ពី​កិច្ចសហប្រតិបត្តិការ ការលើកកម្ពស់​​ចំណង​សាមគ្គីភាព មិត្តភាព ក៏ដូចជាការបណ្តុះបណ្តាលចំណេះដឹង ការផ្លាស់ប្តូរបទពិសោធន៍ ជាពិសេសការ​​ធ្វើ​ឱ្យប្រសើរឡើង ​នូវសមត្ថភាព​កង​ទ័​ពប្រទេសទាំងពីរ ក្នុងកិច្ចសហប្រតិបត្តិការ​ កា​រ​ចេះសម្របសម្រួលរស់​នៅ ​​និង​ចេះធ្វើ​ការ​​រួម​ជាមួយ​​ជាតិ​​សាសន៍​ជា​ច្រើន​ទៀត។​ ទន្ទឹមនេះសម្តេចពិជ័យសេនា ទៀ បាញ់ បានគូសបញ្ជាក់​ទៀតថា​៖ កម្ពុជា និងចិន រៀបចំសមយុទ្ធនេះ ក៏មិនមែនជាការគំរាមកំហែង​ដល់​ប្រទេសណាមួយឡើយ ផ្ទុយ​​ទៅ​​វិញ​​ គឺជាការរួមគ្នាក្នុងការ​ប្រយុទ្ធប្រឆាំងភេរវកម្ម ដែលជាភារកិច្ចរួម ហើយដែលបណ្ដាប្រទេស​នៅ​លើ​សកល​លោក ត្រូវរួមគ្នាសហការ​ទប់ស្កាត់ ឱ្យបានទាន់ពេលវេលា ដើម្បីថែរក្សាសុខសុវត្ថិភាពក្នុងតំបន់ និងក្នុង​ក្រ​​បខណ្ឌពិភពលោក៕ដោយ៖ សហការី


ចែករំលែក៖