ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសជាច្រើន ត្រូវប្រើកម្លាំងយោធាចូលរួមក្នុងសង្គ្រាម ប្រឆាំងកូវីដ-១៩ និងដឹកជញ្ជូនសាកសព

ចែករំលែក៖

អឺរ៉ុប៖ ដោយមានអត្រាអ្នកឆ្លងនិងស្លាប់ច្រើន ប្រទេសក្នុងតំបន់អឺរ៉ុប បានប្រើប្រាស់កម្លាំងយោធា ចូលរួម ដឹកជញ្ជូនសាកសព ។ កន្លងមករថយន្តយោធា បានរងចាំនៅមុខមន្ទីរពេទ្យក្នុងប្រទេសអ៊ីតាលីដើម្បីដឹកសាកសព ហើយពេលនេះដល់ប្រទេសអេស្ប៉ាញ ក៏បានប្រើប្រាស់រថយន្តយោធា ផងដែរដោយមានអ្នកស្លាប់កើនឡើងជិត ១ពាន់នាក់ក្នុងមួយថ្ងៃ។
អេស្ប៉ាញបានប្រើប្រាស់ កម្លាំងយោធានិងរថយន្តដឹកយោធា ទៅជួយដឹកសាកសព ចេញពីមន្ទីរពេទ្យ ដោយសារតែអ្នកស្លាប់ បានកើនឡើងខ្ពស់ បំផុត មិនធ្លាប់មាន ។  ក្នុងរយៈពេល ២៤ម៉ោង អេស្ប៉ាញមានអ្នកស្លាប់ដោយកូវីដ-១៩ កើនឡើងដល់ទៅ ៨៣៨នាក់ ។
សារព័ត៌មានអេស្ប៉ាញបានផ្សាយថា ចំនួនអ្នកស្លាប់ច្រើន ហើយកន្លែងរៀបចំបូជា សព  ក៏ដូចជាកន្លែងរក្សាសាកសព មិនអាចរក្សាបានទាំងអស់នោះឡើយ ទើបកម្លាំងទាហានចូលរួម។
ក្នុងរយៈពេល ២៤ម៉ោង អេស្ប៉ាញមានអ្នកស្លាប់ កើនឡើងខ្ពស់បំផុត ដល់ទៅ ៨៣៨នាក់ ដែលជាចំនួនខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ។ សរុបអ្នកស្លាប់នៅក្នុងប្រទេសអេស្ប៉ាញមានរហូតដល់ទៅ ជាង ៦៥០០នាក់ ហើយ ។ចំណែកអ្នកឆ្លងកូវីដ-១៩ នៅក្នុងប្រទេសនេះក៏បានកើនឡើងដល់ទៅជិត ៨ម៉ឺននាក់ផងដែរ ។
នៅពេលនេះសភាអេស្ប៉ាញបានអនុម័ត ច្បាប់ ស្តីពីយុទ្ធសាស្ត្រប្រឆាំងកូវីដ-១៩ រហូតដល់ ថ្ងៃទី ១១ខែមេសា ។ ទីក្រុង Real Madrid ជាតំបន់ដែលរងគ្រោះខ្លាំងជាងគេដោយកូវីដ-១៩។ កាលពីសប្តាហ៍កន្លងមក ពហុកីឡដ្ឋាន នៅទីក្រុងនេះ បានប្រែក្លាយទៅជា កន្លែងរក្សាសាកសព ដោយសារតែមានអ្នកស្លាប់កើនឡើងច្រើន ។
ចាប់ពីថ្ងៃទី ៣០ខែមីនានេះ ពលរដ្ឋទាំងអស់នៅក្នុងប្រទេសអេស្បាញ ត្រូវនៅផ្ទះ ពីរសប្តាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែច្រើន ៕ដោយ៖ ធីរីណា


ចែករំលែក៖