ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកដែករអិលថយក្រោយបុកម៉ូតូស្រ្តីម្នាក់​ បណ្ដាលអោយម្នាក់របួសធ្ងន់​

ចែករំលែក៖

 

ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវរថយន្ត ដឹកដែករអិលថយក្រោយ បុកពីរមុខពេញទំហឹង និងអូសជាង១០ម៉ែត្របណ្ដាលឲ្យរងរបួសធ្ងន់ ហេតុការណ៍គ្រថ្នាក់ចរាចរណ៍នៅកើតឡើងកាលពីវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នៅតាមផ្លូវ២៧១ កែង១៨៣ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីរកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះខាងលើបានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាc125 ពណ៍ខ្មៅ ពាក់ស្លាកលេខ 1GE.1572 តាមពីក្រោយរថយន្តបង្ក ស្រាប់តែបុរសខាងលើបើករថយន្តដឹកដែក ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3C.-8476 មកដល់ចំណុចកើតហេតុខាងលើដោយផ្លូវទួលផងក៏បានវាកអើ និងរថយន្តមួយគ្រឿងទៀតដែរបានបើកកាត់ពីមុនធ្វើអោយរថយន្តបង្ក ជាន់ហ្វ្រាំងហើយរថយន្តបង្កបានថយក្រោយ ក៏ជ្រុលមកបុកម៉ូតូមួយគ្រឿង និងស្រ្តីពេញទំហឹង បណ្ដាលជនរងគ្រោះខ្ទាតរងរបួសធ្ងន់  ភ្លាមៗអ្នកបើករថយន្តបង្កខាងលើក៏បានបើកទ្វារថយន្តរត់គេចខ្លួនចាត់សម្រោល​ ចំណែកអ្នករងរបួសធ្ងន់ ត្រូវបានដឹកតាមរថយន្តសាមុយយកទៅសង្រ្គោះនៅមន្ទីពេទ្យខ្មែរ សូវៀត​។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅខាងជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ៕


ចែករំលែក៖