ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូឌុបគ្នា២នាក់ពីក្រោយត្រូវរថយន្តមួយគ្រឿងបើកលឿនរេចង្កូតទៅបុកបណ្ដាលឱ្យរងរបួសធ្ងន់ទាំង០៣នាក់ អ្នកបើកបររថយន្ត គេចខ្លួនបាត់

ចែករំលែក៖

ប៉ៃលិន៖ បុរស៣នាក់ត្រូវបានរងរបួសធ្ងន់ ខណៈ ពេលដែលបុរសម្នាក់បានជិះម៉ូតូឌុបបុរស២នាក់ជិះពីរក្រោយ ពេលកំពុងតែ
ធ្វើដំណើរលើផ្លូវជាតិលេខ៥៩ក្នុងទិសដៅពីក្បូងទៅជើងបញ្ច្រាស់ទិសគ្នាត្រូវបានរថយន្ត១គ្រឿងមិនស្គាល់ម៉ាកបានបើក
លឿនរេចង្កូតទៅបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យបុរស៣នាក់រងរបួសធ្ងន់តែម្ដង។

រីឯអ្នកបើកបររថយន្តបង្ក បើកបររថយន្តគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍ដែលអ្នក បើករថយន្តបុកម៉ូតូនេះបានកើតឡើងនៅវេលាម៉ោង៥និង៣១នាទីល្ងាច ថ្ងៃ​ចន្ទ​ ០៧កើត​ ខែ​ចេត្រ​ ឆ្នាំ​កុរ​ ឯកស័ក​ ព.ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃទី​៣០​ មីនា​ ២០២០ នៅបណ្តោយផ្លូវជាតិលេខ៥៩ ក្នុងភូមិភ្នំស្ពុង ឃុំសាលាក្រៅ,ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៍មានពីនគរបាលស្រុកសាលាក្រៅបានឱ្យដឹងថា÷ជនរងគ្រោះមាន ឈ្មោះ ឃាន ស៊ីវឿន ភេទប្រុសអាយុ៣៨ឆ្នាំរស់នៅភូមឃុំកើតហេតុខាងលើរងរបួសធ្ងន់ដោយបើកបរម៉ូតូម៉ាកឃ្លីក ពណ៌ស ពាក់ផ្លាកលេខ ប៉ៃលិន C-4059រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។ អ្នករួមដំណើរទី១. ឈ្មោះ ឃាន សុខហេង ភេទប្រុស អាយុ៣ឆ្នាំជាកូន(រងរបួសធ្ងន់) ។ អ្នករួមដំណើរទី២. មិនស្គាល់អត្តសញ្ញាណ (រងរបួសធ្ងន់) ។
ចំណែកអ្នកបើកបររថយន្ត មិនស្គាល់អត្តសញ្ញាណ ដោយបើកបរបញ្ច្រាស់ទិសគ្នា ។

ក្រោយពេលកើតហេតុ ភាគីខាងរថយន្ត បានបើកបររត់គេចបាត់ពីកន្លែងកើតហេតុ ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងតាមស្រាវជ្រាវស្វែងរកមុខសញ្ញា។ឯអ្នករងរបួសទាំងអស់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ។ ចំណែកឯម៉ូតូត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ រងចាំជនរងគ្រោះព្យាបាលជាចេញពីមន្ទីរពេទ្យបានប្រគល់ឲ្យម្ចាស់វិញ៕ ដោយ ៖ស សារ៉េត


ចែករំលែក៖