ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិសាំងហ្គាពួរម្នាក់ដេកស្លាប់ក្នុងផ្ទះ ដោយសារជំងឺគាំងបេះដូង

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិសាំងហ្គាពួរម្នាក់ដេកស្លាប់ក្នុងផ្ទះ ដោយសារជំងឺគាំងបេះដូង។ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង២០ និង០០នាទី ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នៅចំណុចក្នុងផ្ទះលេខ៩អា ផ្លូវបេតុង ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
សមត្ថកិច្ចមូលដ្ឋានបានអោយដឹងថា សពមានឈ្មោះ CHAN CHEOKATA ភេទប្រុស អាយុ៥៧ ជនជាតិសាំងហ្គាពួរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៩អា ផ្លូវបេតុង ភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ កាន់លិខិតឆ្លងដែនលេខ K1877106R ។ ប្រភពពីសមត្ថកិច្ចបានបន្តអោយដឹងទៀតថាក្រោយពីទទួលបានដំណឹងពីក្រុមគ្រួសារថាបុរសខាងលើបានដេកស្លាប់មកលោកបានទំនាក់ទៅសមត្ថកិច្ចជំនាញផ្នែកកោសលវិច្ច័យដើម្បីចុះមកពិនិត្យនៅទីតាំងកើតហេតុ។
ហើយតាមការសន្និដ្ឋានរបស់លោក នង សុវណ្ណរ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ សន្និដ្ឋាន ថាសពខាងលើស្លាប់ដោយជំងឺគាំងបេះដូង ហើយសពត្រូវបានក្រុមគ្រួសារធ្វើបុណ្យនៅនៅចំណុចខាងលើ៕
ដោយ៖ចន្ទ លីហ្សា

 


ចែករំលែក៖