ព័ត៌មានទាន់ហេតុការណ៍៖

សុគន្ធ ថេរ៉ាយុ ជួបទុក្ខធំដោយឪពុកទទួលមរណភាព​

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀង​ប្រចាំផលិតកម្មថោនលោក  សុគន្ធ ថេរ៉ាយុ ​ជួប​ទុក្ខ​ធំ​ដោយ​​លោក​ឪពុក​ជា​ទី​ស្រឡាញ់​​បាន​ទទួល​មរណភាព ​កាល​ពី​​ថ្ងៃ​ទី៣០ ខែមីនា ឆ្នាំ​២០២០ ​ដោយ​រោគ​គាពាធពេល​នេះ​សព​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណីខ្មែរនៅគេហដ្ឋាននាសង្កាត់ភ្នំពេញថ្មី។

អ្នកគាំទ្រ តារាចម្រៀង សុគន្ធថេរ៉ាយុ ពិតជាមាន​អារម្មណ៍ក្ដុកក្ដួលតាមតារាចម្រៀងរូបនេះក្រោយពីលោកបាន​ ​រៀបរាប់​នៅ​លើ​ហ្វេសប៊ុក​ថា៖”វា​ពិត​ជា​លឿន​ណាស់​សម្រាប់​ខ្ញុំ និង​ក្រុម​គ្រួសារ​ ប៉ា​ បាន​ចាកចេញ​ពី​ពួក​ខ្ញុំ​លឿន​ខ្លាំង​ណាស់ សឹង​តែ​មិនចង់​ជឿ សូម​ឲ្យ​ប៉ា​​ទៅ​កាន់​សុគតិភព​​។ ចំពោះ​ប្អូនៗ​ប៉ា​កុំ​បារម្ភ​ខ្ញុំ​នឹង​មើល​ថែ​ប្អូន​ៗ​ឲ្យ​បាន​ល្អ លោក​ប៉ា​ហត់​ហើយ​សម្រាន្ត​ចុះ​”។ មានសារចែករំលែកទុក្ខជាច្រើនពីអ្នករួមអាជីពក្រោយពីគេទទួលបានដំណឹងមួយនេះ។

ឪពុក​របស់​ សុគន្ធ ថេរ៉ាយុ ដែល​មាន​ឈ្មោះ​ អេឡិច ចាន់ ទទួល​មរណភាព​ដោយរោគាពាធ។ ការ​ចូល​រួម​រំលែក​ទុក្ខ​ពីមិត្តភ័ក្រ្ដ​ទាំង​ក្នុង​ និងក្រៅ​សិល្បៈ​​គឺ​ជា​ការ​លើក​ទឹក​ចិត្ត​មួយ​​ដល់​ សុគន្ធ ថេរ៉ាយុ ថា​ខ្លួន​មិនឯកោ​នោះ​ទេ នូវ​ពេល​មាន​ទុក្ខ​តែង​តែមាន​អ្នកចាំ​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​ជានិច្ច៕ ដោយ វឌ្ឍនា

 


ចែករំលែក៖