ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពីរគ្រឿងបុកគ្នាត្រង់ចំណុចផ្លូវបែកជាបួនបណ្ដាលឲ្យស្ត្រីម្នាក់រងរបួស

ចែករំលែក៖

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់បើករថយន្តកាមរីបាឡែនមួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកចំពាក់កណ្ដាល
រថយន្តកូរ៉ូឡា ពេញទំហឹងបេីងទៅចិញ្ចើមផ្លូវមុខផ្ទះជាពលរដ្ឋចំណែករថយន្តបាឡែនវិលជាច្រើនជុំទៅបោកនិងបង្គោលស្លាកសញ្ញាបង្ហាញលេខផ្លូវបាក់អស់មួយដើម បណ្តាលឲ្យស្ត្រីម្នាក់រងរបួស។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង ៣០ នាទីយប់ថ្ងៃទី៣១ ខែមីនាឆ្នាំ ២០២០ នៅចំណុចមុខឱសថស្ថាន អប្សរាត្បូងឃ្មុំ តាមបណ្ដោយផ្លូវលេខ ៤៣០ កែងនឹងផ្លូវលេខ ១៨៣ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ។
​    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញនារីវ័យក្មេងម្នាក់បើករថយន្តកាមរីបាឡែនមួយគ្រឿងពណ៌សពាក់ស្លាកលេខកណ្ដាល2C-1321ធ្វើដំណើរតាមបណ្តោយផ្លូវ ១៨៣ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនលុះមកដល់ចំណុចកើតហេតុខាងលើផ្លូវបែកជាបួនក៏ជ្រុលទៅបុករថយន្តកូរ៉ូឡាមួយគ្រឿងពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ2F-3829បើកបរដោយបុរសម្នាក់រួមដំណើរនឹងស្រីម្នាក់ជាប្រពន្ធធ្វើដំណើរតាមបណ្តោយផ្លូវ៤៣០ ទិសដៅពីជើងទៅត្បូងចំពាក់កណ្ដាលរថយន្តកូរ៉ូឡាពេញទំហឹងបណ្ដាលឲ្យបើុងទៅអែបនឹងចិញ្ចើមផ្លូវមុខផ្ទះប្រជាពលរដ្ឋខូចខាតស្ទើរទាំងស្រុង ចំណែករថយន្តបាឡែនបានវិលជាច្រើនជុំទៅបោកនិងបង្គោលផ្លាកសញ្ញាបង្ហាញលេខផ្លូវបាក់មួយដើមឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ​ និងរងរបួសស្ត្រីម្នាក់ខាងថយន្តកូរ៉ូឡាត្រូវបានម៉ូតូកង់បីដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ។
​    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរ គ្រឿងទៅរក្សាទុកនៅឯការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់៕ដោយ៖​ភារ៉ា​ ដង្កោ


ចែករំលែក៖