ភ្នំពេញ៖ តារាសម្តែង និងចម្រៀងគ្ញា សូដា នីតា មានទុក្ខយ៉ាងក្រៀមក្រំក្រោយពីម្តាយបង្កើតរបស់នាងទទួលមរណភាពកាលពីល្ងាចថ្ងៃទី៣១ ខែមីនានេះ។ តារាស្រីរូបនេះបានបញ្ចេញសារយ៉ាងក្រៀមក្រំធ្វើឲ្យអ្នកគាំទ្រនាងក្តុកក្តួលចិត្តផងដែរ។
តារាសម្តែង កញ្ញា សូដានីតា បានបង្ហោះសារ យ៉ាងកំសត់មួយ តាមរយៈគណនីយហ្វេសបុគ្គលផ្ទាល់ខ្លួន ថា “កាត់អាយុកូន៥ឆ្នាំ១០ឆ្នាំក៏បាន ឬរហូតចាំទៅជុំជាមួយកូនក៏បាន កូនមិនទទួលបានទេ នូវការបាត់បង់ម៉ាក់បែបនេះ ក្រោកឡើងណាម៉ាក់”។ នាងលើកឡើងថានាងបានព្យាយាយាមស្វះស្វែងព្យាបាលជំងឺម្តាយជាយូរមកហើយ បើទោះបីជាមានតម្លៃថ្លៃប៉ុណ្ណាក៏ដោយក៏នាងហ៊ានតស៊ូដើម្បីម្តាយកម្សត់ម្នាក់នេះ។ នាងថាអត់ពីម្តាយនាងមិនមានអ្វីនៅក្នុងខ្លួន ហើយបាត់អស់ភាពកក់ក្តៅ និងមិនមានអ្នកណាដែលឱបនាងឲ្យកក់ក្តៅដូចម្តាយនាងនោះដែរ។ នាងថាទោះតស៊ូដាច់សាចហូរឈាមក៏នាងមិនរុញរាដែរ។
រូបថតជាច្រើនសន្លឹក ដែលបានចែកចាយនៅក្នុងបណ្តាញសង្គមហ្វេសបុគ អំពីមរណៈភាព របស់អ្នកម្តាយ តារាសម្តែង សូដា នីតា នេះ គេក៏ឃើញមាន មហាជន រួមទាំងក្រុមមិត្តអ្នកសិល្បករ ជាច្រើននាក់ បានផ្ញើរសាចូលរួមរំលែកទុក្ខទៅកាន់ ក្រុមគ្រួសារ របស់កញ្ញាផ្ទាល់ផងដែរ។
គួរបញ្ជាក់ដែរថាពិធីបុណ្យសពម្តាយរបស់តារាស្រីរូបនេះ គឺ ធ្វើឡើងនៅផ្ទះកញ្ញា សូ ដានីតា ផ្ទាល់ នៅក្នុងបុរី ប៉េងហួត ផ្លូវជាសុភារ៉ា ជាប់ បុរី វិមានភ្នំពេញ៕ដោយ វឌ្ឍនា

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច